ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អគារ​ស្នាក់​នៅ​របស់​កង​អន្តរាគមន៍​​ដំណើរ​ការ​បាន​ប្រហែល​​៣០​ភាគ​រយ​ហើយ​

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ក្រោម​ការ​យក​ចិត្តទុកដាក់​​របស់​លោក​ឧត្តម​សេនីយ៍​​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​​ខេត្ត​​បាន​​កសាង​​សំណង់​អគារ​​បេតុង​​១​ខ្នង មាន​ទំហំ​៨​គុណ​​២៥​ម៉ែត្រ ​ប្រក់​ក្បឿង​​សម្រាប់​ឱ្យ​​កង​អន្តរា​គមន៍​​ស្នាក់​នៅ​​ និង​ទប់​ស្កាត់​​សភាព​ការណ៍​ផ្សេង ​ជូន​ដល់​​ប្រជា​ពល​រដ្ឋ និង​សង្គម​​ជាតិ ។ សំណង់​អគារ​នេះ​សាងសង់​​បាន​ប្រហែល​​ជា​៣០​ភាគ​រយ​ហើយ ជាក់ស្តែង​​នៅ​ព្រឹក​​ថ្ងៃទី​​២៩ សីហា ​២០១២ ​ត្រូវ​បាន​​លោក​ស្នងការ​​ចុះ​ពិនិត្យ​ អម​ដំណើរ​​ដោយ​​លោក​វរសេនីយ៍​ឯក ​ជឹម សេង​ហុង ស្នងការ​​រង​នគរបាល​​ខេត្ត​ទទួល​ផែន​យុត្តិ​ធម៌ លោក​វរសេនីយ៍​ឯក ហេង សម្បត្តិ ​ស្នងការ​រង​ទទួល​ផែន​សេនា​ធិការ​ ព្រមទាំង​​កម្លាំង​ក្រោម​​ឱវាទ​ជាច្រើន​​នាក់​ទៀត ។

​តាម​លោក​​វរសេនីយ៍​ត្រី ណា ចេ ប្រធាន​កង​អន្តរាគមន៍​​ខេត្ត​បាន​​ប្រាប់​ឱ្យ​ដឹងថា ដើម្បីធានា​សុវត្ថិ​ភាព និង​សណ្តាប់​ធ្នាប់​សង្គម​​នោះ ​លោក​ស្នង​​ការ​នគរបាល​​ខេត្ត​​តែង​ឱ្យ​កម្លាំង​​អន្តរាគមន៍​​ខេត្ត​ចេញ​ល្បាត​ដោយ​ប្រើ​​​រថយន្ត​ស៊ីរ៉ែន មាន​បំពាក់​​ទៅដោយ​អាវុធ​​គ្រប់ដៃ​​នៅក្នុង​ក្រុង​​កំពង់ចាម ​តាម​គោល​ដៅ​សំខាន់ៗ​​​នានា គឺ​២៤​លើ​២៤​ម៉ោង​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕