អ្នកទទួលខុសត្រូវមូលដ្ឋានថ្លែងថា ជនអត្តឃាតម្នាក់បានធ្វើឱ្យផ្ទុះកាលពីថ្ងៃទី២៨ សីហា ក្នុងសាធារណរដ្ឋដាហ្គេស្ថាននៅតំបន់កូកាស់រុស្ស៊ី ដោយសម្លាប់មនុស្ស៦នាក់ ។អ្នកនាំពាក្យម្នាក់របស់គណៈកម្មការស៊ើបអង្កេតរដ្ឋដាហ្គេស្ថានគូសបញ្ជាក់ថាអ្នកប្រដៅសាសនាម្នាក់និងសិស្សគុណ៥នាក់ស្លាប់ក្នុងការវាយប្រហារនេះ ។ ចំណែគអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃដាហ្គេស្ថានអះអាងពីការវាយប្រហារនោះ ហើយប្រាប់អត្តសញ្ញាណរបស់គ្រូ ប្រដៅសាសនានោះថាឈ្មោះស៊ិក សាអីុដ អាហ្វានឌី ៕


ចែករំលែកព័តមាននេះ