ប្រភពព័ត៌មានផ្លូវការរាយការណ៍ថា មនុស្សយ៉ាងតិច៩នាក់ស្លាប់ ហើយមនុស្សរវាងពី៦ទៅ៨នាក់បាត់ខ្លួនពេលរថយន្តបឺសមួយគ្រឿងត្រូវទឹកជំនន់នាំយកទៅនៅភាគខាងជើងប៉ាគីស្ថានកាលពីយប់ថ្ងៃទី២៨ទៅ២៩ សីហា ។គ្រោះថ្នាក់នេះកើតមានពេលរថយន្តបឺស១គ្រឿងដឹកមនុស្សប្រមាណជា៤០នាក់បានរអិលធ្លាក់ចូលក្នុងស្ទឹងមួយពេលបើកបរតាមផ្លូវថ្នល់មួយដែលទឹកជន់លិចក្នុងតំបន់កាស្មៀរក្រោមការត្រួតត្រារបស់ប៉ាគីស្ថាន ។
រថយន្តបឺសនេះបើកឆ្ពោះទៅកាន់ភូមិ SEHR HANJALKOT មកពីស្រុកប៉ាឡាឌ្រី ពេលរអិលធ្លាក់ក្នុងស្ទឹង POONCH ជិតតំបន់ពុលលីន ដារី ។ នារី៥នាក់ កុមារ៣នាក់ និងបុរសម្នាក់ត្រូវស្លាប់ក្នុងគ្រោះថ្នាក់នេះ ហើយមនុស្សប្រមាណជា២៥នាក់ជិះក្នុងរថយន្តនេះដែរត្រូវបានប្រជាជនមូលដ្ឋានជួយសង្គ្រោះ ។ នារីចំណាស់ម្នាក់ស្លាប់ដោយការស្លុតចិត្តពេលទទួលដំណឹងពីការស្លាប់របស់ចៅស្រីគាត់ក្នុងគ្រោះថ្នាក់នោះ ។
កាលពីសប្តាហ៍កន្លងមកនេះមនុស្សយ៉ាងតិច៤០នាក់បានត្រូវស្លាប់ដោយសារទឹកជំនន់ដែលប៉ះពាល់ដល់តំបន់ទាំងឡាយនៅភាគខាងជើង ភាគពាយ័ព្យ និងភាគខាងកើតប៉ាគីស្ថាន ៕
ចែករំលែកព័តមាននេះ