ក្រសួងការបរទេសអាមេរិករាយការណ៍កាលពីថ្ងៃទី២៨ សីហា ថា រដ្ឋមន្ត្រីការបរទេសអាេមរិក លោកស្រីហ៊ីលឡារី គ្លីនតុន នឹងចាប់ផ្តើមពីថ្ងៃទី៣០ សីហា ទៅនូវដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃមួយដែលនឹងនាំលោកស្រីទៅកាន់ប្រជុំកោះកុក COOK ឥណ្ឌូណេស៊ី ចិន ទីម័រខាងកើត ព្រុយណេ និងរុស្ស៊ី។
នៅប្រជុំកោះកុកលោកស្រីគ្លីនតុន នឹងចូលរួមនាថ្ងៃទី៣១ សីហា ក្នុងវេទិកាបណ្តាប្រជុំកោះនៅប៉ាស៊ីហ្វិក ។ វេទិកានេះមានឈ្មោះថា វេទិកាប៉ាស៊ីហ្វិកខាងត្បូងរហូតដល់ឆ្នាំ២០០០ គឺជា វេទិកានយោបាយ និងសេដ្ឋកិច្ចរបស់ប៉ាស៊ីហ្វិក ដែលរួមប្រជុំបណ្តាមេដឹកនាំតំបន់ក្នុង១ឆ្នាំម្តង ។
នៅក្រុងហ្សាការតាលោកស្រីគ្លីនតុន ត្រូវជួបពិភាក្សាជាមួយបណ្តាមេដឹកនាំឥណ្ឌូណេស៊ី ពីភាពជាដៃគូសាកលរវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី ។ នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក ។ ក្នុងពេលស្នាក់អាស្រ័យនៅក្រុងប៉េកាំងនាថ្ងៃទិ៤ និងទី៥ កញ្ញា លោកស្រីគ្លីនតុននឹងជួបពិភាក្សាជាមួយបណ្តាមេដឹកនាំចិនពីបញ្ហាសំខាន់ៗដែលទាក់ទិនដល់ទំនាក់ទំនងអាមេរិក-ចិន ។
នាថ្ងៃទី៨ និងទី៩ កញ្ញា លោកស្រីគ្លីនតុននឹងចូលរួមក្នុងកិច្ចប្រជុំបណ្តាមេដឹកនាំរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -ប៉ាស៊ីហ្វិក APEC ក្នុងទីក្រុងវ្លា៉ឌីវ៉ូ ស្តុករបស់រុស្ស៊ី ៕
ចែករំលែកព័តមាននេះ