ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់ដាយ​សង្ស័យអ្នក​បើក​បរ​​ស្រវឹង​បុក​ម៉ូតូ​​សេ​១២៥ ​ស្លាប់​ក្មេង​​ម្នាក់​ឪពុក​ម្តាយ​របួសធ្ងន់​

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ ប្តី​ប្រពន្ធ​២​នាក់​របួស​ធ្ងន់​ និង​កូន​តូច​​ម្នាក់​អាយុ​ជាង​២​ខែ​បាន​ស្លាប់​​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​​មួយ​​បង្ក​​​​ឡើង​ដោយ​រថយន្ត​បុក​ជា​មួយ​ម៉ូតូ​​កាលពីវេលា​ម៉ោង​​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ សីហា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣ ចំណុច​ខាង​កើត​ស្ពាន​ក្បាល​រមាស ​ចម្ងាយ​​៣៥០​ម៉ែត្រ ​ស្ថិត​នៅ​ភូមិ​ជុំ​គ្រាល ឃុំ​ជុំ​គ្រាល ស្រុក​ទឹក​ឈូ ។

​មន្ត្រី​នគរបាល​ចរាចរដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​ខាង​លើ​បើក​បរ​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​​បញ្ច្រាសទិស​ជា​មួយ​ម៉ូតូ​​ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ម៉ាក​​សេ​១២៥ ​ស៊េរី​២០១០ ដែល​កំពុង​ជិះ​ឌុប​គ្នា​ប្តី​ប្រពន្ធ និង​កូន​ ​បណ្តាល​ឱ្យ​កូន​ស្លាប់​ ដោយ​បែក​ក្បាល​ធ្លាយ​ខួរ ឯ​​ស្ត្រីជា​ម្តាយ​​​របួស​បាក់​ជើង​​ឆ្វេង​២-៣​កំណាត់ ដោយ​​ឡែក​បុរស​ជា​ប្តី​បែក​ក្បាល​ចេញ​ឈាម​តាម​ត្រចៀក​សន្លប់ស្តូក ។​ ប៉ូលិស​បញ្ជាក់ថា ​បន្ទាប់​ពី​បុក​ម៉ូតូ​​​ហើយ​រថយន្ត​​បាន​បន្ត​ទៅ​បុក​ដើម​អម្ពិល​នៅ​ចិញ្ចើម​ផ្លូវ​​ជាប​់នឹង​ដើម​​អម្ពិល​នោះ ​ទៅ​មុខ​លែង​រួច​តែម្តង ។ ​ក្រោយ​ពេល​កើត​ហេតុ​​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់ ។ ​ប៉ូលិស​សន្និ​ដ្ឋាន​​ថា មូល​ហេតុ​​នៃ​ការ​បុក​នេះ​អាច​បណ្តាល​មក​ពីអ្នក​បើក​បរ​​រថយន្ត​ស្រវឹង​ ឬ​ងងុយ​​ដេក​ ព្រោះ​នៅ​ក្នុង​កាប៊ីន​រថយន្ត​ឃើ​ញ​មាន​​កំប៉ុង​ស្រា​បៀរ​​ជា​​ច្រើន​កំប៉ុង​​ផង​ដែរ ។ ​ប្តី​ប្រពន្ធ​​ដែល​រង​របួសធ្ងន់​​ត្រូវ​ប៉ូលិស​​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​​ ឯ​សព​​ក្មេង​រង​​គ្រោះ​​នៅ​កន្លែង​កើតហេតុ​​នៅ​ឡើយ រង់​ចាំ​សាច់​ញាតិ​​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕