ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​នឹង​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​ថ្មី​ទៅ​ប្រទេស​ហ្វ៊ីលីពីន​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាម​ការ​​ឱ្យ​ដឹង​របស់​មន្ត្រី​​អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ថា កម្ពុជា នឹង​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​ថ្មី​ទៅ​កាន់​​ប្រទេស​ហ្វ៊ីលី​ពីន នា​ពេល​ឆាប់ៗ​​ខាងមុខ​នេះ បន្ទាប់​ពី​​ឯក​អគ្គ​​រាជទូត​​មុន​បាន​បញ្ចប់​អាណត្តិ ។

​លោក​កុយ ​គួង អ្នក​នាំពាក្យ​​ក្រសួងការ​បរទេស​ និងសហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​កំពុង​​តែ​រៀប​ចំ​បែប​បទ​ដើម្បី​ត្រៀម​បញ្ជូន​ឯក​អគ្គ​រាជ​​ទូត​ថ្មី​ទៅ​​បំពេញ​​បេសក​កម្ម​ការ​ទូត​នៅ​​ប្រទេស​ហ្វ៊ីលីពីន​ដែល​ជា​ការ​ផ្លាស់​ប្តូរ​ឯក​អគ្គ​រាជ​ទូត​មុន​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ និង​វិល​មក​មាតុ​ប្រទេស​វិញ ។

មន្ត្រី​​​អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​ប្រាប់​អ្នក​កាសែត​​នៅក្រោយ​ជំនួប​រវាង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង ​និង​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​ប្រទេស​​ម៉ុង​ហ្គោ​លី ​ប្រចាំ​កម្ពុជា កាល​ពីថ្ងៃទី​២៧ សីហា នេះ​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ហ្វ៊ីលីពីន ​នៅតែ​មាន​ទំនាក់ទំនង​​ល្អជា​មួយ​គ្នា​ជា​ធម្ម​តា​ បើ​ទោះ​បី ជា​មាន​ការ​ផ្លាស់​ប្តូរ​មន្ត្រី​ការ​ទូត​​ក៏ដោយ​ ។

​លោក​បញ្ជាក់​បន្ថែម​ថា ​ការ​ផ្លាស់​ប្តូរ​​មន្ត្រី​ការ​ទូត គឺ​ជា​រឿង​ផ្ទៃ​​ក្នុង​របស់​កម្ពុជា ម​ិន​ប៉ះ​ពាល់​ដល់​​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរនោះ​ឡើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕