ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ BOLAVEN ​​វាយ​ប្រហារ​លើ​កូរ៉េ​​​​ខាង​ត្បូង​​ស្លាប់ និង​បាត់​ខ្លួន​២៥​នាក់

13 ឆ្នាំ មុន

ព្យុះ​​ទីហ្វុង​ឈ្មោះ BOLAVEN ​ជា​ខ្យល់​ព្យុះ​​​ខ្លាំង​មួយពុំ​ធ្លាប់​មាន​ចាប់​​តាំងពី​ច្រើន​ឆ្នាំ​​មក​ហើយ នៅកូរ៉េ​ខាង​ត្បូង ​បានបោកបក់​កាត់​ឧប​ទ្វីប​​​កូរ៉េ​បណ្តាល​​ឱ្យ​មនុស្ស​២៥​នាក់ស្លាប់ ​និងបាត់​ខ្លួន ​​​នៅ​​កូរ៉េ​ខាង​ត្បូង ។ជាព្យុះ​​ទី១៥ ​ប្រចាំ​ឆ្នាំ​ព្យុះ​​ BOLAVEN ​បាន​កកើត​​​កាលពីថ្ងៃទី២០ សីហា ​នៅ​កន្លែង​​មួយ​ចម្ងាយ​​៥៧០គ.ម ​ពីឆ្នេរ​​សមុទ្រភាគ​​ពាយ័ព្យ​​​កោះ​ហ្គាម ​ជាកោះ​មួយ​ក្នុង​មហា​សមុទ្រ ​​​ប៉ាស៊ី​ហ្វិក ។ ​

ព្យុះ​​នេះជាព្យុះ​​ខ្លាំងបំផុត​​​កាលពី​​​ថ្ងៃទី២៦ សីហា កន្លងមក​នេះ ជាមួយ​​នឹង​កម្លាំង​​ខ្យល់​ដល់​ទៅ​៥៣​ម៉ែត្រ ក្នុង​​១វិនាទី​ ។  វាបោក​បក់​ឆ្ពោះ​ទៅ​​កាន់ឧបទ្វីប​កូរ៉េ​​ ហើយ​​ទោះបី​​ជា​​ចុះ​ថយ​កម្លាំង​បន្តិច​​​ក៏ដោយ តែ​ពេល​បោកបក់​​​លើ​កូរ៉េ​​​ខាងត្បូង​នៅ​មានល្បឿន​ខ្យល់​៤០​​ម៉ែត្រ ​​ក្នុង​១វិនាទី​ដែរ ​កាលពីថ្ងៃទី២៨ សីហា ។ ​នៅ​លើកោះ​វ៉ានដូូ ស្ថិត​ក្នុង​ខេត្ត​​ JEOLLA ​ខាង​ត្បូង​ព្យុះ​នេះ មានល្បឿន​ខ្យល់ដល់​ទៅ​៥១,៨ម៉ែត្រ ក្នុង​១​វិនាទី​​នាវេលា​ម៉ោង​៦ ​និង១៦​នាទី​ព្រឹក​ថ្ងៃទី២៨ សីហា ។ នោះជា​ព្យុះ​ខ្លាំង​បំផុត​ទី៥ ​ដែល​វាយ​ប្រហារ​លើ​កូរ៉េ​​ខាងត្បូង ។ ​

សាលា​រៀន​​ភាគ​ច្រើន​ក្នុង​ប្រទេសត្រូវ​បិទ​ទ្វារ កាលពី ថ្ងៃទី២៧ ឬ​២៨ សីហា ។ ​ព្យុះ១​ទៀត ឈ្មោះ​​ TEMBIN ​ដែលបោកបក់​តាមផ្លូវ​របស់​ព្យុះ​ BOLAVEN ​ដែ​រ​នឹង​បោកបក់​លើឧបទ្វីប​កូរ៉េ​​ទៀត ។ ​ព្យុះ​នេះ​ជាភាសា​ជប៉ុន​​មានន័យថា ​​ជញ្ជីង បោកបក់​ឆ្ពោះ​ទៅ​ភាគ​ខាងជើង ហើយ​ស្ថិត​នៅ​ចម្ងាយ​​២៨០​គ.ម​ភាគឦសាន​កោះ​តៃ​វ៉ាន់ ​នាវេលាម៉ោង៣ ។ ​​ព្យុះ​នេះ​នឹងមកដល់​ឆ្នេរ​សមុទ្រ​ភាគ​និរតី​កោះ JEJU កូរ៉េ​ខាង​ត្បូង​នា​ថ្ងៃ​ទី៣០ សីហា និងតំបន់​ក្រុង​សេអ៊ូល​នាថ្ងៃទី​៣១ សីហា ៕