ប្រទេសជប៉ុនបានជួបនឹងឱនភាពពាណិជ្ជកម្មកាន់តែធំជាងការរំពឹងទុកនៅក្នុងខែកក្កដា ខណៈដែលការនាំចេញមានការយឺតយ៉ាវជាខ្លាំង ចំពេលដែលវិបត្តិបំណុលនៅអឺរ៉ុបនិងកំណើនសេដ្ឋកិច្ចសាកលមានភាពរអាក់រអួល ។ កត្តាទាំងអស់នេះបានដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើធនាគារជប៉ុនក្នុងការចាត់វិធានការបន្ធូរបន្ថយដើម្បីគាំទ្រសេដ្ឋកិច្ចក្នុងស្រុក ។ គម្លាតនៅក្នុងពាណិជ្ជកម្មទំនិញឆ្លងកាត់ព្រំដែនរបស់ជប៉ុនគិតជាទឹកប្រាក់មានចំនួន517,4ពាន់លានយ៉េនស្មើនឹង6,53ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ មុន បន្ទាប់ពីអតិរេកពាណិជ្ជកម្មកាលពីខែមិថុនាមានចំនួន60,3ពាន់លានយ៉េន ។
ឱនភាពពាណិជ្ជកម្មនេះវាកើតឡើងចំពេលដែលការនាំចេញធ្លាក់ចុះ8,1% ដែលនេះវាកើនឡើងមួយទ្វេជាពីរលើសពីអ្វីដែលក្រុមសេដ្ឋវិទូបានព្យាករ ។ លោក Yoshimasan Maruyama អ្នកវិភាគគោលនយោបាយជាន់ខ្ពស់ម្នាក់ប្រចាំក្រុមហ៊ុន Inchu Corp បាននិយាយថា ទិន្នន័យពាណិជ្ជកម្មនាពេលនេះមានន័យថា សេដ្ឋកិច្ចជប៉ុនអាចងាកចេញឆ្ងាយពីសេនារីយោរបស់ធនាគារជប៉ុន ។ បើតាមទ្រឹស្តីវាគួរតែទុកឲ្យធនាគារគ្មានជម្រើសអ្វីក្រៅតែពីកាត់បន្ថយគោលនយោបាយរូបិយវត្ថុ ក្នុងពេលប៉ុន្មានខែខាងមុខ ដូចជាតាមរយៈការទិញបំណុលរយៈពេលវែងរបស់រដ្ឋាភិបាលក្នុងកិច្ចប្រឹងប្រែងជំរុញកំណើន ។
ទិន្នន័យនាពេលថ្មីៗនេះបានបង្ហាញថា កំណើនសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ បើទោះបីជារដ្ឋាភិបាលបានចំណាយទៅលើការស្តារតំបន់ដែលទទួលរងការបំផ្លាញពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីកាលពីខែមីនា ឆ្នាំ២០១១ ក៏ដោយ ៕
ចែករំលែកព័តមាននេះ