ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉ូឡា អ្នក​បើក​បរ​ស្រវឹង​បុក​អ្នក​ជិះ​ម៉ូតូ​ពី​ក្រោយ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​​ក្រហម មួយ​គ្រឿង​​បើក​​ដោយ​​បុរស​ស្រវឹង​​ម្នាក់​​​ក្នុង​ល្បឿ​នលឿន​ជ្រុល​​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​​ពី​ក្រោយ​ បណ្តាល​ឱ្យ​​ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួស​ស្រាល បន្ទាប់​​មក​អ្នក​បើ​ក​បរ​​រថយន្ត​នោះ​បាន​ចុះ​មក​រក​រឿង​អ្នក​ជិះ​ម៉ូតូ​​នោះ​ទៀត​ផង ។

ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​១០​និង​៣៥​នាទី​យប់​ថ្ងៃទី​២៨ សីហា ​២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០០៤ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ ។ អ្នក​បើក​បរ​រថយន្ត​​បង្ក​ហេតុ​មិន​ត្រូវបាន​​ស្គាល់​​ឈ្មោះ​ទេ ចំណែក​​​ម៉ូតូ​រងគ្រោះ​​ម៉ាក​​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ បើក​ដោយ​បុរស​​ឈ្មោះ​ស៊ិន ​វាសនា អាយុ​​២៨​ឆ្នាំ ​ជាជាង​ជួស​ជុល​រថយន្ត​​ មាន​ទី​លំនៅ​ភូមិ​ត្រពាំង​សុព័រ សង្កាត់​​គោក​រកា ខណ្ឌ​ពោធិ៍​​សែន​ជ័យ និង​ស្នាក់​នៅ​ក្នុង​យាន​ដ្ឋាន​​ភូមិ​ទួល​​គោក ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕