ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​ ៖ អាមេរិក​ប្រឈម​​មុខ​នឹង​ហានិភ័យសេដ្ឋកិច្ច

13 ឆ្នាំ មុន

យោង​តាម​ការិយាល័យ​ថវិកា​សភាអាម​រិក​បង្ហាញ​ថា ឱនភាពថវិកា​អាមេរិកនឹង​មាន​ចំនួន​​លើស​១លាន​លាន​ដុល្លារ​ ហើយ​ការ​រឹត​បន្តឹង​​សារ​ពើ​​ពន្ឋនៅ​ឆ្នាំក្រោយ​នឹង​បង្ក​ការ​គំរាម​កំហែង​ដល់​សេដ្ឋកិច្ច​ទាំង​មូល ​​។នៅក្នុងរបាយការណ៍​ទស្សន​វិស័យ​និង​ថវិកា​បាន​ប៉ាន់​ប្រមាណ​ថា​ ឱនភាព​ថវិកា​នៅ​ក្នុងឆ្នាំ​សា​រពើ​ពន្ឋ​២០១២​ដែល​បញ្ចប់​នៅ​ក្នុង​ខែ​កញ្ញា​ខាង​​មុខ​ នឹង​​មាន​ចំនួន​សរុប​1,1​លាន​លាន​ដុល្លារ។ ​ការ​ប៉ាន់ស្មាន​នេះ​គឺធ្លាក់​ចុះពី​1,2​លាន​លាន​​ដុល្លារ​​ដូចដែល​បាន​ប៉ាន់​ស្មាន​​កាល​ពី​ខែ​មីនា​ ។

​​ផលិត​​​ផល​​ក្នុង​ស្រុក​សរុប​ចំនួន​​7,3%​​ នោះ​​​មាន​ន័យ​​ថា​ ​ឱន​ភាព​​​ថវិកា​​ចំនួន​1,1​លាន​លាន​​ដុល្លារ​ គឺជា​ឱន​ភាព​​រយៈ​ពេល​៣ត្រី​មាស​ដែល​​ធំ​ជាង​ឱន​ភាព​​កាលពី​ឆ្នាំ​២០០៩​ ។ ​កាល​ពី​ឆ្នាំ​២០០៩​​​រដ្ឋាភិបាល​​​អាមេរិក​បាន​ទទួលអតុល្យ​ភាព​សា​រ​ពើពន្ធ​​ចំនួន​1,41​លាន​លាន​ដុល្លារ ​ហើយ​ឱន​​ភាព​កង្វះ​​ខាត​​នេះ​បាន​ធ្លាក់​ចុះ​ដល់​1,29​លាន​​លាន​ដុល្លារ​​នៅ​ក្នុង​​ឆ្នាំ​2010​។​នៅ​ក្នុង​ឆ្នាំ​2011​​គម្លា​ត​ថវិកា​មាន​ចំនួន1,3​លាន​លាន​ដុល្លារ។​ ​រដ្ឋាភិបាល​​អាមេរិក​​បាន​ចុះ​បញ្ជីឱន​ភាព​ថវិកា​ចំ​នួន69,6​​ពាន់លាន​ដុល្លារ​នៅ​ក្នុង​ខែកក្កដា​ ដោយបាន​ធ្វើ​ឲ្យ​ឱនភាព​សរុបសម្រាប់រយៈ​ពេល​​10ខែដ​ំបូង​​នៃឆ្នាំ​សារ​ពើពន្ធ​​ឈាន​ដល់973,8​​ពាន់លាន​​ដុល្លារ​ជិត​ដល់​កម្រិត​1លាន​លាន​ដុល្លារ។ ការិយាល័យថវិកាអាមេរិករំពឹងថា ការ​រើប​ឡើងវិញ​នៃ​​សេដ្ឋក​ិច្ច​អាមេរិក​នឹង​បន្តក្នុង​ល្បឿន​មួយ​ថេរ​​សម្រាប់​ឆ្នាំ​2012នេះ ។ ពេញ​១ឆ្នាំ​នេះ​សេដ្ឋកិច្ច​​អាមេរិក ​នឹង​កើន​2,1%​ហើយ​អត្រា​​​អត់​ការ​ងារ​​ធ្វើ ស្ថិត​​នៅ​កម្រិត​8,2%​នៅ​ដំណាច់​ឆ្នាំ​នេះ ។

របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ថា​ វិថីទៅ​​អនាគត​​នៃ​ឱន​ភាព​ និង​បំណុល​របស់​អាមេរិក​​គេ​នៅ​​មិន​ទាន់​ប្រាកដ​ច្បាស់​នៅ​ទ្បើយ​ទេ​ ​ព្រោះថា​​វា​ផ្អែក​​ទៅ​លើថា​តើសមា​ជិក​សភា​ដោះ​​ស្រាយ​​បញ្ហា​ពន្ធ​និងការ​សម្រេច​លើ​ការ​​​ចំណាយ​​យ៉ាង​ណា ។តាម​ច្បាប់នា​ពេល​បច្ចុប្បន្ន ​ស្ថានភាព​ថវិកា​នឹង​​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់នា​ឆ្នាំ​ក្រោយ​ព្រោះ​​ថាការ​ផ្លាស់ប្តូរ​ជា​ដំកំភួន​ចំពោះ​គោល​នយោ​បាយចំណាយ​និង​ពន្ធត្រូវបានគ្រោង​ធ្វើឲ្យ​មាន​​ប្រសិទ្ឋ​ភាពនៅក្នុងខែមករាខាងមុខ ។ ហេតុដូច្នេះ​​ឱនភាព​ថវិកា​នឹង​​ធ្លាក់​ចុះ​​ដល់​641​​ពាន់​​លាន​​ដុល្លារ​​ឬ​ក៏​4%​នៃផលិត​ផល​ក្នុង​ស្រុក​ស​រុប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នា​ឆ្នាំ​2013​ខាងមុខ​។ យ៉ាង​ណា​ក៏ដោយ​ការិយាល័យ​​ថវិកា​​សភា​អាមេរិក​បាន​បន្ត​ថា​ ការ​ធ្លាក់​ចុះ​នៃឱន​​ភាព​ដែល​មាន​ចំនួន​487​ពាន់​លាន​ដុល្លារ​នឹង​​មាន​​​ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច​រយៈ​ពេល​ខ្លី ។​

ការិយា​ល័យ​​នេះ​រំពឹង​ថា​ ការ​រឹត​បន្តឹង​សារ​ពើពន្ធ​នឹង​​​ឈាន​ទៅ​ដល់​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច ពោលគឺ កំណើន​ផលិត​ផល​ក្នុងស្រុក​សរុប​នឹង​​ធ្លាក់​ចុះ​0,5%​​ហើយ​អត្រា​អត់​ការងារ​ធ្វើស្ថិត​ក្នុង​កម្រិត​​លើស​​9%​នាឆ្នាំ​2013 ៕