ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ នឹង​បើក​ការ​ដ្ឋាន​សាង​សង់​​ក្នុង​អំឡុង​ខែ​កញ្ញា ខាង​មុខ​នេះ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៨ សីហា ២០១២ លោក​កែប ជុតិមា អភិ​បាល​​រាជ​ធានីភ្នំពេញ អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​​តំបន់​ស្ពាន​​ស្ទឹង​​មាន​ជ័យ ​ដើម្បី​រក​មើល​​ផល​ប៉ះពាល់​​ត្រៀម​រៀប​ចំ​​ធ្វើ​ពិធី​​សែន​ក្រុង​ពាលី និង​​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មា​ជ័យ ។

ក្នុង​ឱកាស​​ចុះពិនិត្យ​​ដោយ​ផ្ទាល់​​នោះ​លោក​កែប ជុតិមា ​​បាន​ណែនាំ​​ដល់​មន្ត្រី​​ជំនាញ​ក្រោម​​ឱវាទ​​ឱ្យ​មើល​ថ្ងៃ ខែ ជ្រើស​រើស​​យក​ថ្ងៃល្អ ដើម្បី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​​អាកាស​ស្ទឹង​មាន​ជ័យ ដែល​​សាលា​​រាជធានីភ្នំពេញ គ្រោង​នឹង​​ធ្វើ​ឡើង​​នា​អំឡុង​​​ខែ​កញ្ញា ​ខាង​មុខ​នេះ។ ​បើ​តាម​​គម្រោង​ដែល​គ្រោង​ទុក​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ​នោះ ប្រព្រឹត្ត​​ទៅ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​រាជ​ការ និង​ប្រជា​ពល​រដ្ឋ​​រាប់​ពាន់​នាក់ ។

លោក​កែប ជុតិមា ​បាន​ជំរុញ​ឱ្យ​អាជ្ញា​ធរ​ដែន​ដី មន្ត្រី​ពាក់​ព័ន្ធ​​ខិត​ខំ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ដែល​នៅ​សេស​សល់​ឱ្យ​​បាន​ឆាប់​រហ័ស ។ ​​ជា​មួយ​គ្នា​នេះ​ដែរ ចំពោះ​ស្លាក​ផ្សាយ​​ពាណិជ្ជ​កម្ម​ ឬ​ប៉ាណូ​ផ្សេងៗ​​ និង​ប្រព័ន្ធ​​ខ្សែកាប​ទឹក​​ភ្លើង​នានា​ក៏ត្រូវ​រុះ​រើ​ចេញ​ឱ្យ​​​បាន​ទាន់​ពេល​វេលា​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕