ទាសីភរិយា “​បទ​ពាក្យ​៨” (​រឿង​ពិត​)


– តាំងពី​ដឹងក្ដី​ពេញវ័យ​សិក្សា ខ្ញុំ​ទៅ​សាលា​ឧស្សាហ៍​ស្រូតរូត
មិន​ដើរ​ខុសផ្លូវ​រហេតរហូត សង្វាត​រៀនសូត្រ​ឡើង​ថ្នាក់​បន្ដរ​។

– ប្រឹងរៀន​បាន​ខ្ពស់​សម​ឈ្មោះ​ស្ដ្រី​ខ្មែរ មាន​កិត្ដិយស​ដែរ​ថ្វី​ត្បិត​តែ​ក្រ
ពេល​បាន​ជួប​ស្នេហ៍​ស្មាន​តែ​បវរ គិត​ថា​គេ​ល្អ​ស្មោះស​ប្រតិព័ទ្ធ ។

– ខ្ញុំ​ធ្វើ​ខាង​គយ​គេហ៍​ខាង​សេដ្ឋកិច្ច ស្មោះត្រង់​គ្មាន​ល្បិច​មាន​ត្រឹម​បៀវត្ស
រៀប​ការ​រួច​ភ្លាម​កកឈាម​ជូរ​ចត់ រាល់ថ្ងៃ​ត្រូវមាត់​គេហ៍​ដៀល​ជេរ​ស្ដី ។

– គេហ៍​ហាម​ឆ្លើយឆ្លង​ទាក់ទង​គ្រួសារ ព្រោះ​មិន​ថ្លៃថ្លា​ដូច​ពូជ​គេហ៍​អី
ពូជ​គេហ៍​អ្នកមាន​ដូច​មេឃ​ឆ្ងាយ​ដី ខ្ញុំ​ជា​ទាសី​មិនមែន​ភរិយា ។

– ប្រុស​សារជាតិ​ពិត​គំនិត​ជា​ស្រី រករឿង​បំភ្លៃ​រិះគន់​និន្ទា
សូ​ម្បី​លិខិត​អាពាហ៍ពិពាហ៍ គេហ៍​មិន​នឹកនា​ធ្វើ​ជា​មិនដឹង ។

– រៀប​ការ​ត្រឹមត្រូវ​បែរ​ឥត​ខាន់ស្លា ខ្ញុំ​សួរ​ពេល​ណា​គេហ៍​ច្រឡោតខឹង
នៅផ្ទះ​គេហ៍​ហើយ​កុំ​ធ្វើ​ចេះ​ដឹង លើក​ស្ទួយ​ប៉ុណ្ណឹង​ត្រូវ​ដឹងគុណ​គេហ៍ ។

– ខ្ញុំ​ចាយ​ត្រឹមតែ​ប្រាក់ខែ​ខ្លួនឯង យក​មក​ចាត់ចែង​ត្បិតត្បៀត​ម្លេះ​ទេ
ដល់​ពេល​មានកូន​រឹត​ពិបាក​ទ្វេ ខ្វល់ចិត្ដ​រិះរេ​ចង្អៀត​ឱ​រ៉ា ។

– សំបុត្រ​កំណើត​កូន​កើត​ក៏​គ្មាន ពេល​ធំ​ចូល​រៀន​ត្រូវ​គិត​យ៉ាងណា?
នឹក​ឡើង​តូចចិត្ដ​អាណិត​បុត្រា ម្ដេច​មាន​បី​តា​អាត្មា​និយម ?

– នៅ​ដល់​វ័យ​ច្រើន​ទើប​ព្រម​រៀប​ការ ស្វែង​យល់​សិក្សា​អំពី​សង្គម
គិត​ថា​កម្មក្រាស់​មិន​ធ្លាក់​លើ​ខ្ញុំ ឥឡូវ​ទុក្ខ​ធំ​យំ​ខ្សោះ​ទឹកភ្នែក ។

ដោយ ព្រុំ គឹ​ម ជឿន prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ