ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស័ក្តិ​៤ ចាញ់​ល្បែង​ផ្កាប់​មុខ​អារ.កសម្លាប់​​កូន​ប្រុស​២​នាក់​យ៉ាង​ឃោរ​ឃៅ​ ​និង​ចាក់​.កដៃ​​ខ្លួន​ឯង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​យោធា​​ម្នាក់​​មាន​ឋា​នន្តរ​​ស័ក្តិ​​​វរ​​សេនីយ៍​ត្រី​(ស័ក្ក៤)​​ដែល​មួ​ម៉ៅ​​ចាញ់​ល្បែង​​ផង​ និង​ប្រពន្ធ​​ក៏​សុំ​លែងលះ​ទៀត​ ​បែរជា​ក្លាយ​​ទៅ​​ជា​ជ​ន​ដ៏​​កំណាច​បំផុត​ជាងសត្វ​​តិរច្ឆាន​​​ទៅ​ទៀត​ដោយ​សារ​តែ​សម្លាប់​កូន​ប្រុស​បង្កើត​​របស់​ខ្លួន​២នាក់​ដោយ​ចាប់​អារ​.ក​ ហើយ​បន្ទាប់​មក​បុរស​​ជា​ឪពុក​តិរច្ឆាន​រូប​នោះ​បាន​យក​កូន​កាំបិត​​ចាក់​​ផ្តាច់​សរសៃ​ឈាម​ក​ដៃ​ខ្លួន​ឯង​​ប៉ុន​ប៉ង​​សម្លាប់​ខ្លួន​ដែរ ប៉ុន្តែ​មិន​ស្លាប់​ត្រូវ​បានគេ​នាំទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត​​។ ​នេះគឺជារឿង​មួ​យគួរ​ឱ្យសង្វេគ​និងរន្ធត់​បំផុត​ ​​មិនអាច​អត់​ឱន​បាន​នោះឡើយ​ចំពោះ​ជន​កំណាច​ឃោរឃៅ​បែប​នេះ​ ព្រោះ​សូម្បី​​តែសត្វ​ខ្លា​ក៏​មិន​ស៊ី​កូន​ឯង​ដែរ ​។

​ហេតុការណ៍គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​នោះ​បាន​កើត​ឡើងកាលពី​វេលាម៉ោង​៧និង៤០​នាទី​ព្រឹក​ថ្ងៃទី​២៨ សីហា ​ម្សិល​មិញ​​នៅ​ក្នុងផ្ទះ​លេខ​I១៥​ បុរី​ប៊ុន​ហួរ​ដែល​មាន​ទី​តាំង​ស្ថិត​​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ភូមិ​ព្រៃ​​ព្រីងខាងត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។

ឪពុក​កំណាច​​​ព្រៃ​ផ្សៃ​នេះ​ឈ្មោះ​កែវ​ ឡា​ដាំង ​អាយុ​៣៨ឆ្នាំ​ ​ជា​នាយ​​ទាហាន​មាន​ឋាន​ន្តរ​សក្តិ​វរសេនីយ៍​ត្រី​ផ្នែក​រដ្ឋ​បាល​វិស្វ​កម្ម​អគ្គ​ បញ្ជា​ការ​​ដ្ឋាន​​​កង​ទ័ព​ជើង​គោក និងមាន​ទីលំនៅ​ភូមិ​ព្រៃ​ជីសាក់​ សង្កាត់​​ចោម​ចៅ​​បាន​ចាក់​ក​ដៃ​ខ្លួ​ន​ឯង​របួសធ្ងន់ ​។

ដោយ​ឡែកកូនប្រុស​ដែល​ត្រូវជន​នេះ​អារក​សម្លាប់​ដោយ​គ្មាន​​ទោសកំហុស​បន្តិច​​ណាសោះ​នោះ ​​ម្នាក់​ឈ្មោះ​កែវ ​សុវណ្ណ​ ​អាយុ​៦ឆ្នាំ ​និង​ម្នាក់​​ទៀត​ឈ្មោះ​កែវ ​រ៉ា អាយុ​៣ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ទន្ទឹម​គ្នា​នៅ​លើ​គ្រែ​ពូក​ទាំង​​​២នាក់ ។

តាមប្រភពព័ត៌​មាន​ពីកន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា បុរស​រូប​នោះ​ទើប​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ​មាស ម៉ូលីកា អាយុ​ប្រហែល​៣០​ឆ្នាំ​អស់​រយៈ​ពេល​៥ខែ​ តាំងពី​ខែមេសា​មកម៉្លេះ​ ហើយ​ការលែងលះ​នោះ​បណ្តាលមកពី​បុរស​នោះ​ញៀន​នឹងល្បែង​ ​និងលេងចាញ់​អស់​ប្រាក់​​រាប់​ម៉ឺន​ដុល្លារ​​ ទើប​ទីបំផុត​ប្រពន្ធក៏សុំ​លែង ។ ​ម្យ៉ាង​ទៀតកា​រលែងលះ​គ្នានោះ​បានធ្វើ​​ឡើងតា​ម​រយៈ​​​តុលាការ​ ប៉ុន្តែ​​មិនទាន់​មាន​សាល​ក្រម​ចេញ​​នៅ​ឡើយ​ទេ ​។ បន្ទាប់ពីចែក​ផ្លូវគ្នា​រួច ​ស្ត្រី​ជាប្រពន្ធ​បាន​ទៅរស់​នៅ​​ឯ​ផ្ទះ​ខាងម្តាយ​​នៅ​​ឃុំ​រកា​កោ​ង ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​ ​។ ​ចំណែក​ឯបុរស​​ជាប្តី​​រូប​នេះ​បាន​រស់​នៅ​ជា​មួយកូន​ប្រុស​ទាំងពី​​រ​នាក់ ។

ប្រភព​ដដែល​បានបន្ត​ទៀតថា ​បុរស​នេះ​ញៀន​នឹង​ល្បែង​​ខ្លាំងណាស់​ ​លេង​ចាញ់​​យ៉ាង​ផ្កាប់​​មុខ​អស់​លុយ​ពីខ្លួន​ ហើយកាលពីមុន​នេះបាន​​រស់​នៅ​ក្នុងផ្ទះ​របស់ខ្លួន​នៅ​ឯ​ភូមិ​ជ្រៃកោង​​ សង្កាត់​ចោម​ចៅ​ លុះ​ក្រោយ​មក​បាន​ជួ​ល​ផ្ទះ​នោះ​ទៅ​ឱ្យគេ​ ​រួច​បាន​នាំកូនប្រុស​ទាំងពីរ​នាក​់ទៅរស់​នៅ​​ជាមួយ​​ឪពុក​ ដែល​មាន​ឋានន្តរ​សក្តិ​ជាឧត្តម​សេនីយ៍​​នៅក្នុង​ផ្ទះ​កើតហេតុខាងលើ​នេះ​ ។

​​តាមប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​នៅវេលា​​យប់​ថ្ងៃទី​២៧ សីហា ​មុនពេលកើតហេតុ​ខាងលើ​នៅ​ម៉ោង​១​រំលង​អធ្រាត្រ​ បុរស​កំណាច​​នាំ​កូន​ប្រុសទាំងពីរ​​ចូលដេក​នៅក្នុងបន្ទប់​លើ​​ផ្ទះ​ជាន់​​ទី​២​ ​ពេល​នោះ​មិន​មាន​នរណា​ម្នាក់​បាន​ដឹង​ថា​គាត់​​មាន​គំនិត​អាក្រក់​​រៀបចំ​​សម្លាប់កូនខ្លួន​ឯង​បែបនេះ​ឡើយ ។
​ប្រភពដដែល​បានបន្ត​ទៀតថា ​​រហូត​ដល់​វេលាម៉ោង​ប្រមាណ​៧និង៤០​នាទី​ព្រឹក​ថ្ងៃទី​២៨ សីហា ​ដោយសារ​មិនឃើញ​បុរសនោះ​និងកូន​ៗ​​ក្រោក​ពី​ដំណេក​ស្រស់​ស្រូប​​អាហារ​ពេលព្រឹក​​ដូច​ធម្មតា​ ទើប​​ស្ត្រីជាម្តាយ​និង​ត្រូវជា​ជីដូន​បាន​ទៅ​​គោះ​ទ្វារ​ហៅ​ឱ្យក្រោក​ដើម្បី​ស្រស់​ស្រូបអាហារ​ពេលព្រឹក ។ ខណៈ​នោះ​ទ្វារ​ជាប់គន្លឹះ​នៅខាងក្នុង​ ហើយ​​នៅពេល​គោះខ្លាំង​ពេក​បុរសជា​​ឃាតករ​សម្លាប់​កូន​ឯង​នោះ​បាន​លូន​ទៅ​បើក​ទ្វារ​ឱ្យ ។ ​ពេលនោះ​ស្ត្រី​​ជាម្តាយ​និងជាជីដូន​មា​នការតក់​ស្លុត​យ៉ាងខ្លាំង​ ព្រោះ​បានឃើញ​ចៅប្រុស​២នាក់​ដេក​ស្លាប់ក្បែរ​គ្នានៅ​ក្នុង​ថ្លុក​ឈាម​លើ​គ្រែ​ពូកគួរ​ឱ្យ​សង្វេគ​បំផុត​ ​ឯកូនប្រុស​ជា​ជន​ដៃ​ដល់​ ​មាន​របួស​នៅក​ដៃ​​ ។ បន្ទាប់​ពី​បើក​ទ្វារ​ឱ្យ​​ម្តាយ​ហើយ​ ​ជន​​​កំណាច​​នោះ​បាន​សន្លប់​បាត់​ស្មារតី​ ​ដោយ​នៅ​ក្នុងដៃ​មាន​កាន់​កូន​កាំបិត​១ផងដែរ ​និងមាន​កូន​កាំបិត​មួយ​ទៀត​ស្ថិត​នៅក្បែរ​គ្រែដេក​នោះ​ប្រឡាក់​ទៅ​ដោយ​ឈាម​ក្រហមច្រាល​ ។

​ប្រភព​ដដែល​បន្ត​ទៀតថា ​បន្ទាប់ពី​បាន​ឃើញ​​ស្ថាន​​ភាពបែបនេះ​ស្ត្រីជាម្តាយ​និងជា​ជីដូន​បាន​ស្រែក​ឆោឡោ​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ឡើង​​យ៉ាង​ខ្លាំង​ ​និងបាន​ហៅ​រថយន្ត​ពេទ្យ​ទៅដឹក​ជន​នោះ​ទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​ ដើម្បី​​សង្គ្រោះ​​បន្ទាន​់ ​ហើយ​នៅក្នុង​ខណៈ​នោះ​មាន​មនុស្ស​ម្នា​ផ្អើ​ល​នាំគ្នា​​ទៅចោមរោម​មើល​យ៉ាង​កកកុញ​​និងសម្តែង​​នូវការ​រន្ធត់​ចិត្ត​ ព្រមទាំង​​ថ្កោល​ទោស​ចំពោះ​បុរស​​ជា​ឪពុក​​រូបនោះ​គ្រប់ៗ​គ្នា​ដែល​មាន​ចិត្ត​ឃោរ​ឃៅ​​ ។ បន្ទាប់​មក​​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅកាន់​​កន្លែង​កើត​ហេតុ​ធ្វើ​កោសលវិច័យ​លើ​ខ្លួន​សព​​ក្មេង​ប្រុស​ទាំង២នាក់ ​ឃើញថា​បុរ​ស​ជា​ឪពុក​បាន​អារ​និងចាក់ក​​កូន​ប្រុស​ខ្លួន​ឯង​ ទាំង​២នាក់​ ។ ​

​លោក​វរសេនីយ៍​ទោ​​ ប៊ន​ សំអាត​អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មានប្រសាសន៍​ថា​លោក​​នឹង​​ចាត់​ការ​ចាប់​ខ្លួន​ជន​ជា​ឃាតករមក​ធ្វើការ​សាកសួរ​​ក្រោយ​​ពេលការព្យាបាល​របួស​បន្ទាន់​នៅ​មន្ទីរ​​ពេទ្យ​បាន​បញ្ចប់​នោះ ៕