ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្តឹង​ប្រពន្ធ​ទុក​យូរ​ពេក​កូន​កម្លោះ​ចង.ក​ធ្វើ​អត្ត​ឃាត​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ យុវជន​ម្នាក់​​​បាន​ចង.ក​​សម្លាប់​ខ្លួន​​លើ​ដើម​កកោះ​កណ្តាល​​វាល​ស្រែ​ក្នុង​ភូមិ​​បឹង​សង្កែ​​ ឃុំ​​ឃ្លាំង​មាស​ ស្រុក​បវេល​ ហើយ​ត្រូវ​គេ​ប្រទះ​​ឃើញ​សាកសព​​នៅ​ម៉ោង​​​​៨​ព្រឹក​​​ថ្ងៃទី​​២៧ សីហា ដែលមាន​សភាព​​ហើម​ស្អុយ​ទៅហើយ​ ។ តាមការ​​សាកសួរ​ថា យុវ​ជន​នេះ​បាន​​​ធ្វើ​អត្ត​ឃាត​​ដោយសារ​​តូច​ចិត្ត​​នឹង​អាណា​ព្យាបាល​ដែលដណ្តឹង​​ប្រពន្ធ​ឱ្យ​​ហើយ​​ទុកយូរ​ពេក​មិន​ទាន់​រៀប​ការ​​​ឱ្យ​បាន​លឿន​​តាម​សន្ទុះ​ចិត្ត​របស់​ខ្លួនដែល​ស្រឡាញ់​​ណាស់​ ។

លោក​ ឌី​ សារ៉េត អធិការ​រង​ស្រុក​បវេល​​បាន​ឱ្យដឹងថា ​សាក​សព​នោះ​ឈ្មោះ សុខ ដានីន​ អាយុ​១៨​ឆ្នាំ នៅភូមិ​-​ឃុំ​​កើត​ហេតុ​ខាង​លើ​ ។ លោក​និយាយ​ថា សព​យុវ​ជន​​​​នេះ​ត្រូវ​ក្រុម​អ្នក​ដើរ​​​រក​សត្វ​ប្រទះ​ឃើញ​ ហើយ​ក៏​បាន​រាយ​ការណ៍​ទៅសមត្ថកិច្ច​​​មូលដ្ឋាន​​ លុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​ទើបដឹង​​ដល់​ក្រុម​គ្រួសារ​​ភ្លាម​​ៗ​ដែរ ។ ប៉ុន្តែ​​សាក​សព​​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ហើម​ស្អុយ​​ទៅ​ហើយ​ ដែល​គេ​សង្ស័យ​ថា អាច​ធ្វើ​អត្ត​ឃាត​​យ៉ាង​តិច​​ជិត​មួយ​សប្តាហ៍​​មុន​នេះ​ដែរ ។ សមត្ថកិច្ច​​​​បាន​ស្រង់​​សំដី​​អាណាព្យាបាល​​ជន​រងគ្រោះ​​​ថា​ ​សុខ​​ ដា​នីន ​បានបាត់​ពីផ្ទះ​កាល​ពី​ថ្ងៃទី​​២០ សីហា​ ដោយ​ពួកគាត់​​ស្មាន​ថា គេ​ទៅ​តំបន់​​ព្រំដែន​​ទើប​គ្មាន​​អ្នក​ចាប់​អារម្មណ៍​​ មិន​ដឹង​ថា មក​ចង​.ក​សម្លាប់​​​​​ខ្លួន​ដូច្នេះ​ទេ ។ ម្តាយ​របស់​​ជន​រងគ្រោះ​​​ថា កូនប្រុស​​​គាត់​ទំនង​តូច​ចិត្ត​​​ដោយសារ​តែ​រឿង​​​មិនទាន់​មាន​ប្រាក់​រៀប​ការ​ប្រពន្ធ​ ដែល​បាន​ដណ្តឹង​​រួច​ហើយ ។ សមត្ថកិច្ច​​​បានស្រង់​​សំដី​គ្រួសារ​​នេះ​ទៀត​ថា ​មុនកើតហេតុកូន​​ប្រុស​រូប​នេះ​បាន​បង្ខំ​ម្តាយ​ឱ្យ​ឆាប់​រៀ​ប​ចំ​មង្គលការ​ ។ ប៉ុន្តែ​​​ម្តាយ​ប្រាប់​ថា មិន​ទាន់​​​មាន​ប្រាក់​គ្រប់​គ្រាន់​​​​ និង​បញ្ជាក់​ប្រាប់កូន​ទៀត​ថា ចាំ​ឆ្នាំ​ក្រោយ​​​ទៅ​ពេល​ប្រមូល​ផល​ស្រូវ​​​រួច​រាល់​​សិន តែកូន​​​កម្លោះ​​រូប​នេះ​មិនព្រម​ ព្រោះ​មិនចង់​​​ដណ្តឹង​ទុក​យូរ​ពេក​ណាមួយ​ស្រឡាញ់​​គូ​ដណ្តឹង​ខ្លាំង​ណាស់​ ។ មូល​ហេតុ​​​​នេះ​ហើយ​ដែល​នាំ​​ឱ្យយុវជន​​នេះ​​ក្តៅ​ក្រហាយ​​ក៏​សម្រេច​​​ធ្វើ​អត្ត​ឃាត​​​ចោល​ក្រុម​គ្រួសារ​​ និង​គូ​ដណ្តឹង​​តែ​ម្តង​ទៅ​ព្រោះ​ចាំ​​យូពេក។

លោក​ ឌី​ សារ៉េត​​​ អធិការ​​​រង​​បាន​បញ្ជាក់​​ដែរ​ថា ​នៅលើ​ខ្លួន​សាក​សព​​​គេ​រក​ឃើញ​​រូបថត​គូ​ដណ្តឹង​១​សន្លឹក​​​នាង​ឈ្មោះ ជូន សារ៉េត​ អាយុ​១៨​ឆ្នាំ ​​នៅភូមិក្បែរ​​គ្នា ។ លោក​បញ្ជាក់​​​បន្ថែម​ថា ​នៅលើ​រូប​ថត​​​មាន​​សរសេរ​ពាក្យ​​​​បណ្តាំ​ប៉ុន្មាន​​​ឃ្លា​ថា«​បង​សូម​លា​អូន​ទៅ​ឆ្ងាយ​ហើយ​ បង​លា​អូន​​រហូត​ហើយ​ អូន​លេង​​បាន​ឃើញ​មុខ​​បង​ទៀត​ហើយ​ »នៅ​មាន​ប៉ុន្មាន​​ម៉ាត់​ទៀត​​​ដែល​បណ្តាំ​​ទាំង​នេះ​ធ្វើឱ្យ​ក្រុម​គ្រួសារ​​​ និង​នាង​គូ​ដណ្តឹង​​យ​ំ​សោក​សង្រែង​​​យ៉ាង​ខ្លាំង​ រាប់​ទាំង​​អ្នក​ភូមិខ្លះ​ផង ។ លោក​បាន​សន្និដ្ឋាន​​ផង​ដែរ តាម​ការ​បំភ្លឺ​​​ពីអាណាព្យាបាល​​ជន​រងគ្រោះ ​​និង​អ្នក​ភូមិ​​​ផងថា ​ការ​ធ្វើ​អត្ត​ឃាត​​​របស់​យុវជន​នេះ​គឺ​ដោយ​សារ​តែ​​​តូចចិត្ត​​នឹង​រឿង​មង្គល​​ការ​​របស់​ខ្លួន​​​ដែល​ឪពុក​​​​​ម្តាយ​បាន​​ពន្យារ​​​ពេល​យូរ​​ពេល​មិន​​រៀប​ចំ​​​​ឱ្យ​បាន​ឆាប់​ៗ​តាម​​បំណង​​របស់​ខ្លួន​​ ៕