ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំ​ចាក់​សោ​ទូ​អ្នក​លក់​មាស​ផ្សារ​ក្រាំង​ចេក ចាប់​បាន​ស្ត្រី​ម្នាក់​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ ចោរ​​​មួយ​ក្រុម​ដែល​មាន​បក្ស​ពួក​​​មិនតិច​ជាង​​​​៣នាក់​​ បាន​ចូល​ធ្វើ​សកម្ម​ភាព​​​នៅ​ផ្ទះ​លក់​គ្រឿង​ទេស​មួយ​មាន​ទូ​លក់​មាស​ និង​ដូរ​ប្រាក់​ផង​ដែរ ដោយ​ខ្លះ​ធ្វើ​ជា​ទិញ​ថ្ម​ពិល​​​ ខ្លះ​ទិញ​សាប៊ូ​ ប៊ី​ចេង​ នៅ​ផ្សារ​ក្រាំង​​​ចេក​ ក្នុង​​​ឃុំ​ក្រាំង​​ចេក​ ​ស្រុក​​ឧដុង្គ​​ ។ ឆ្លៀត​ពេល​រញ៉េ​រញ៉ៃ​នោះ​​ចោ​រ​​ស្រី​ម្នាក់​បាន​ចាក់​សោ​ទូ​លក់​មាស​​​ និង​ទុក​​​​ប្រាក់​ដុល្លារ​​​សម្រាប់​ប្តូរ​យក​ប្រាក់​ និង​មាស​​អស់​ពី​ទូ​ភ្លាម​ៗ​ ប៉ុន្តែ​ត្រូវ​​​បាន​អ្នក​​ផ្សារ​​ និង​សមត្ថ​កិច្ច​​ដេញ​​ប៉ផាប់​ពភីង​ ឃាត់​ខ្លួន​បាន​​​ស្ត្រី​ម្នាក់​​​ ឯ​បក្ស​​ពួក​២នាក់​ទៀត​​ដែល​មាន​បុរ​ស​ម្នាក់​​​ផង​នោះ​​​បាន​​​ជិះ​ម៉ូតូ​​តាម​ផ្លូវ​​​លំចូល​ភូមិ​គេ​ច​ខ្លួន​បាត់​ទៅ​ ។

មន្ត្រី​​ប៉ូលិស​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំក្រាំង​​ចេក​បាន​រៀប​រាប់​​ថា ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​​វេលា​ម៉ោង​៧និង​៣០​នាទី​​​ព្រឹក​ថ្ងៃ​​ទី​២៨ ​សីហា​ ​​នៅ​ផ្សារ​​​ក្រាំង​ចេក​​ ក្នុង​​​ឃុំ​ក្រាំង​ចេក​​ ស្រុក​ឧដុង្គ​។  ជន​​សង្ស័យ​​មាន​បក្ស​ពួក​​​​ចំនួន​៣​នាក់​​​ ក្នុង​នោះ​មាន​​​ស្ត្រី​​២នាក់​​ និង​ប្រុស​ម្នាក់​​នៅ​បញ្ឆេះ​ម៉ូតូ​ចាំ​រួច​ជា​ស្រេច​​ ហើយ​ស្ត្រី​​២នាក់​ចូល​បន្លំ​​​រក​ទិញ​​​សាប៊ូ ​ប៊ីចេង​ ថ្មពិល ធ្វើឱ្យ​​អ្នកលក់​​​គ្រឿង​ទេស​​​​ម្នាក់​ដែល​ដូរ​ប្រាក់​​ដុល្លារ​​​​ និង​លក់​មាស​​​ផង​ រវល់​​​​​ភ្លេច​​ដក​សោ​ទូ​មាស​​​ ។ ខណៈ​នោះ​ស្ត្រី​​​ម្នាក់​ក៏​ឆក់​ឱកាស​​​ចាក់​សោ​​ទូ​ដូរ​ប្រាក់​​​​ប្រមូល​​យក​ប្រាក់​ខ្មែរ​ ប្រាក់​ដុល្លារ​ និង​មាស​ផង​ដែរ​ដាក់​ក្នុង​ថង់​ ហើយ​ប្រញាប់​​​ឡើង​ម៉ូតូ​​​ជិះ​ចេញ​​យ៉ាង​រហ័ស​សំដៅ​​​ទៅ​ផ្លូវ​ជាតិ​លេខ​៤​ ។

បន្ទាប់​ពី​បាត់​អស់​ក៏​ផ្អើ​ល​​​ឆោ​ឡោ​​ឡើង​​ ទើប​ម្ចាស់​ទូ​នាំគ្នា​​​​ប្តឹង​សមត្ថកិច្ច​​​ និង​យក​រថយន្ត​​​ដេញ​តាម​​​ប៉ផាប់​ចាប់​ពភីងតាម​ផ្លូវ​​​ក្រាល​​​កៅ​ស៊ូ​ពីផ្សារ​ក្រាំង​​ចេក​សំដៅ​​​​ទៅ​ផ្លូវជាតិ​លេខ​​៤ ​​។ ពេល​​មក​ដល់​ចំណុច​​លូពីរ​ក្នុង​ទឹក​ដី​​ភូមិ​ត្រពាំង​​​ជ្រៃ ឃុំ​​ព្នាយ​​​ ស្រុក​​សំរោង​​ទង​ ​​រថយន្ត​ក៏​បាន​​​កៀរ​ម៉ូតូ​​​ចោរ​ឱ្យ​ដួល​​​​ និង​ចាប់​បាន​​​​​ស្ត្រី​ម្នាក់​​​​ដែល​កំពុង​​រត់​កាត់​​​វាល​ស្រែ​សន្ទូង​​ទៅ​ណា​ពុំ​រួច​​ក៏​ត្រូវ​​​ព័ទ្ធ​ចាប់​​​ខ្លួន​បាន​ ។

​ម្ចាស់​​​តូប​​​លក់​គ្រឿង​​ទេស​និង​​​ដូរ​ប្រាក់​​លក់​មាស​​​ក្នុង​ផ្សារ​​​ក្រាំងចេក​​​នេះ​ឈ្មោះ ​ខូវ​ លៀង​អិត​ អាយុ​៤៥​ឆ្នាំ​ ប្តី​ឈ្មោះចរិយា បាន​​ប្រាប់​សមត្ថកិច្ច​​ថា ព្រឹក​នេះ​ពួកគាត់​ពុំ​បាន​នៅ​លក់​ដូរ​ទេ​ ទុក​ឱ្យ​កូន​ស្រី​​អាយុ​១៧​ឆ្នាំ​​​ជា​អ្នក​លក់​ដូរ​ ។  ឯឪពុក​​នៅ​ក្នុង​បន្ទប់​​​ផ្ទះ​ខាង​ក្រោយ​រៀប​ចំ​សម្លៀក​បំពាក់​​ចេញ​ទៅ​ធ្វើការ​​​ ស្រាប់​តែ​​​នៅ​ម៉ោង​៧និង​៣០​នាទី​​​នោះ​កូន​គាត់​ឆោ​ឡោ​​ឡើង​ផ្អើល​អ្នក​​ផ្សារ​​​ក្រាំ​ង​ចេក​​ស្រែក​ថា​ចោរ​លួច​ចាក់​សោទូ​យក​លុយ​​យក​មាស​​អស់​ហើយ​ ។ បន្ទាប់​មក​ក្រុម​អ្នកផ្សារ​​រួម​ទាំង​សមត្ថកិច្ច​​​នាំគ្នា​​ជួយ​អន្តរាគមន៍​ដេញ​តាម​​ជា​បន្ទាន់​​​ ដែល​ខណៈ​​នោះ​​ចោរ​បាន​ជិះ​​ម៉ូតូ​រត់​គេច​បាន​​​ជាង​​១០គីឡូ​ម៉ែត្រ​​ទៅហើយ​ទើប​រថយន្ត​​តាម​ទាន់​​ហើយ​កៀរ​​ម៉ូតូ​ផ្តួល​ចាប់​បាន​​​តែ​ស្ត្រី​​សង្ស័យ​ម្នាក់​​ប៉ុណ្ណោះ​​ ឯ​២​នាក់​​ទៀត​ជិះម៉ូតូ​​​រត់​តាម​ផ្លូវ​​លំចូល​ភូមិ​​បាត់​ស្រមោល​​​ទាំង​​ព្រឹក​ ។ ម្ចាស់​ផ្ទះ​​​រងគ្រោះ​​ឱ្យដឹងថា មាសដែល​​​ក្រុម​ចោរ​​​ប្រមូល​យក​​ទៅ​នោះ​​មាន​ចំនួន​​​៩​តម្លឹង​​ប្រាក់​រៀល​ចំនួន​​៥លាន​​៥សែន​រៀល​  និង​ប្រាក់​ដុល្លារ​​​ចំនួ​ន​៣​ពាន់​​១រយ​ដុល្លារ​ ។

ស្ត្រី​ម្នាក់​​​​ដែល​ចាប់​ខ្លួន​បា​ននេះ​​​ឈ្មោះ យឿន​ ស្រី​រ័ត្ន​​​ អាយុ​១៧​ឆ្នាំ ឆ្លើយ​ថា ​​ខ្លួន​រស់​នៅ​ភ្នំពេញ​​​ ។ ​​ក្នុង​ការ​តាម​​​ប្រមាញ់​​នោះ​គឺ​​​យក​បាន​លុយ​​រៀល​ចំនួន​៥​លាន​៥សែន​រៀល​​​មក​វិញ ​គ្រប់​ចំនួន​តែ​លុយ​ដុល្លារ​​​បាន​តែ​១០០ដុល្លារ​មក​វិញ​ ​និ​ង​មាស​បាន​​៧​តម្លឹង​​មក​វិញ​​ប៉ុណ្ណោះ នៅសល់​​២តម្លឹង​​ និង​លុយ​​៣.០០០ដុល្លារ​​ទៀត​នៅ​​​លើ​ដៃ​​ស្ត្រី​ម្នាក់​​​ និង​ប្រុស​​​ម្នាក់​ដែល​​គេ​ច​ខ្លួន​​​បាត់​តាម​ម៉ូតូ​​​ហុង​ដា​​ឌ្រីម​សេ​១២៥ ស៊េរី​​​២០១២​​​ ។ ប្រាក់​​ និង​មាស​ដែល​រឹ​ប​អូស​​​បាន​វិញ​​ពីស្ត្រី​​​ឈ្មោះ យឿន​ ស្រី​រ័ត្ន​ ត្រូវ​បាន​​​ប្រគល់​ឱ្យ​​​ម្ចាស់​វិញ​​​ទាំ​ងអស់​ ។

លោក​អនុសេនីយ៍​​ឯក​ សម​ សាក់​ នាយរង​ការិយាល័យ​​​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​​​ខេត្ត​បាន​កសាង​សំណុំ​រឿង​​​បញ្ជូន​ខ្លួន​​​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត​ និង​កំពុង​​តាម​ប្រមាញ់​​​បក្ស​​ពួក​ជា​បន្ត​​ទៀត​ ៕