ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នាយ​​ក​សាលា​បឋម​សិក្សា​ព្រៃ​​វល្លិ៍ ត្រូវ​​ក្មេង​ទំនើង​​ព្រួត​វាយ​សន្លប់​ធំ​

13 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ ​ក្រុម​​ក្មេង​ទំនើង២​ទៅ​៣​នាក់​​បាន​​នាំគ្នា​​ព្រួត​វាយ​​លោក​នាយក​សាលា​បឋម​សិក្សា​ព្រៃ​វល្លិ៍ ​រហូត​បែក​មុខ​បែក​មាត់​​ និងដង​ខ្លួន​សន្លប់​ធំ ខណៈ​លោក​នាយក​​កំពុង​ដេក​នៅលើ​គ្រែ​សំយាប​សាលា ​ហើយ​នាំគ្នា​រត់​គេច​ខ្លួន​បាត់​​ដោយ​សុវត្ថិ​ភាព ។

ទាក់ទិន​​នឹង​ក្មេង​ទំនើង​​វាយ​លោក​នាយក​សាលា​​លោក​វរសេនីយ៍​​ត្រី ហែម សាមុត ​អធិការ​នគរ​បាល​ស្រុក​​កំពង់​​រោទិ៍ ​បា​ន​ប្រាប់​ឱ្យ​ដឹងថា ​ករណី​នេះ​​បាន​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​១២​និង​៤០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​​ទី​២៦ សីហា។ ​ជន​រងគ្រោះ​ឈ្មោះ​​ហ៊ាន អាយុ​៤០​ឆ្នាំ ​ជា​នាយក​សាលា​​បឋម​សិក្សា​ព្រៃ​វល្លិ៍​ មាន​ទីលំនៅ​ភូមិ​ព្រៃ​វល្លិ៍ ឃុំ​ថ្មី ស្រុក​​កំពង់​រោទិ៍ ​ត្រូវ​ក្រុម​ក្មេង​ទំនើង​ប្រមាណ​​ជា​២​ទៅ​៣​នាក់ បាន​ចូល​ទៅ​ព្រួត​វាយ​​ នឹងស្នាប់​ដៃ​ចំ​ផ្ទៃមុខ មាត់ ព្រម​ទាំង​​ដង​ខ្លួន​បែក​ឈាម​របួស​ធ្ងន់ធ្ងរ។ ការ​វាយ​ប្រហារ​ពី​សំណាក់​ក្មេង​ទំនើង​​នេះ គឺ​វាយ​រហូត​​ដល​់​សន្លប់ ទើប​ជន​ល្មើស​នាំ​គ្នា​​រត់​គេច​ខ្លួន។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕