ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនទី​បេ​2នាក់​​ទៀត​ដុតខ្លួន​នៅចិន​​

13 ឆ្នាំ មុន

​​អង្គការទីបេ​សេរី​​​មាន​មូលដ្ឋាន​​នៅ​ទី​ក្រុង​​ឡុងដ៍​រាយការណ៍ថា ​យុវជន​ទីបេ​២នាក់ ​ស្លាប់​កាលពី​ថ្ងៃទី​២៧ សីហា ​បន្ទាប់​​​ពី​ពួកគេ​ដុតខ្លួន​​មក ​ដែល​​ប្រការនេះ​​ធ្វើ​ឱ្យ​ជន​ទីបេ​​ដែល​ដុត​ខ្លួន​ឡើង​ដល់​ចំនួន​៥១​នាក់ ​ហើយ​តាំងពី​ចាប​់​ផ្តើម​​មាន​សកម្ម​ភាព​​បែ​ប​នេះ​​ពី​ឆ្នាំ​២០០៩មក ។

យុវជន​ទី​បេទាំង​​២នាក់​​នេះ​ម្នាក់​ជា​សង្ឃ​អាយុ​​១៨ឆ្នាំ​ ហើយ​ម្នាក់​ទៀត​ជាសង្ឃ​​ដែរ ​​អាយុ​​១៧​ឆ្នាំ​​​បានដុតខ្លួន​​នៅ​មុខ​វត្ត​KIRTI ​នៅ​ញ៉ា​បា​ ​ខេត្ត​ស៊ីឈួន ​ដែល​នៅ​ទី​នោះ​មាន​ជន​ជាតិ​​ទី​បេ​​រស់​នៅច្រើន ។​​បណ្តា​អង្គការ​សិទ្ធ​​ិ​មនុស្ស​​វាយ​តម្លៃ​ថា​ក្នុង​​ចំណោម​​ជន​ជាត​ិ​ទីបេ​៥១​នាក់ ​ដែល​ដុតខ្លួន​ដើម្បី​​តវ៉ាប្រឆាំង​​​វត្ត​មាន​​របស់​ចិន​​នៅទីបេ ​យ៉ាងតិច​ពាក់​កណ្តាល​​ត្រូវស្លាប់ ​។ ​ម្យ៉ាង​វិញទៀត​​ការ​ចាប់​ខ្លួន​ពួកទីបេ​​ដែ​ល​នាំគ្នា​ធ្វើ​បាតុ​កម្ម​ក្រោយ​ការ​ដុតខ្លួន​ទាំង​នេះ​ក៏​មាន​ខ្ពស់​ដែរ ។

​ចិន​ចាត់ទុក​​ពួក​អ្នក​ដែល​​ធ្វើ​​ពលីកម្ម​ដោយ​ដុត​ខ្លួន​​ថា​ពួក​ភេរវ​ករ​និងជា​ឧក្រិដ្ឋ​ជន ​ហើយ​​ចោទ​ប្រកាន់​​​សម្តេច​សង្ឃ​ទីបេ​​​ដាឡៃ​ឡាម៉ា​ថា​ជា​អ្នក​ជំរុញ​ឱ្យ​មានការ​ដុតខ្លួន​​បែបនេះ ​៕