ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្តឹង​​ប្រពន្ធ​​ទុក​មិន​រៀប​ការ​កូន​កំលោះ​ចង.ក​បន្សល់​ទុក​ពាក្យ «បង​លា​អូន​រហូតហើយ»

13 ឆ្នាំ មុន

ខេត្ត​​បាត់ដំបង​ ៖ យុវជន​ម្នាក់​បាន​ចង.ក​សម្លាប់ខ្លួន​លើ​ដើម​កកោះ​កណ្តាល​វាល​ស្រែ ក្នុងភូមិ​​បឹងសង្កែ​ ឃុំ​ឃ្លាំង​មាស ​ស្រុក​បរវេល ​ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​​សព​​កាល​ពីវេលា​​ម៉ោង​៨​ព្រឹក​ថ្ងៃទី​​២៧ សីហា ដែល​​មាន​​សភាព​ហើម​ស្អុយ​ទៅហើយ ។ ​តាម​ការ​សាក​សួរ​​ថា យុវជន​នេះ​​បាន​ធ្វើ​អត្ត​ឃាត​​ដោយ​សារ​តូចចិត្ត នឹង​​អាណា​ព្យា​បាល​ដែល​ដណ្តឹង​ប្រពន្ធ​ឱ្យ​ហើយ​ ទុក​យូរពេក​មិន​រៀ​ប​ការ​ឱ្យ​បាន​លឿន។

​លោក​ឌី សារ៉េត ​អធិការ​​រង​ស្រុក​បរវេល បាន​ឱ្យ​ដឹង​ថា ​សពយុវជន​រងគ្រោះ​​​នោះ​ឈ្មោះ​សុខ ដានីន អាយុ​១៨​ឆ្នាំ ​នៅ​ភូមិ​-ឃុំ​កើតហេតុ​​ខាងលើ ។ ​លោក​បន្ត​​ថា ​​​សព​​យុវជន​នេះ ​ត្រូវ​ក្រុម​​អ្នក​ដើរ​​រក​សត្វ​ប្រទះ​ឃើញ​​ ហើយ​ក៏​​បាន​រាយ​ការណ៍​​ទៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន លុះ​ធ្វើ​ការ​ស្រាវជ្រាវ ទើប​ដឹង​ដល់​ក្រុម​គ្រួសារ​​ភ្លាមៗ​ដែរ ។ ​ប៉ុន្តែ​​​សព​ស្ថិត​ក្នុង​​ស្ថានភាព​​ហើម​ស្អុយ​ទៅហើយ ដែល​គេ​សង្ស័យ​ថា ​អាច​ធ្វើ​អត្ត​ឃាត​យ៉ាង​តិច​ជិត​​មួយ​សប្តាហ៍​​នោះ ។

សមត្ថ​កិច្ច​​បាន​ស្រង់​សម្តី​អាណា​ព្យាបាល​​ជនរងគ្រោះ​ថា សុខ ដានីន បាន​បាត់​ពី​ផ្ទះ​កាល​ពី​ថ្ងៃទី២០ សីហា ​ដោយ​​ពួកគាត់​​ស្មានថា ​គេ​ទៅ​តំបន់​ព្រំ​ដែន​​ទើប​គ្មាន​​អ្នក​ចាប់​អារម្មណ៍​​ តែ​មិន​ដឹង​ថា មក​ចង.ក​សម្លាប់​​ខ្លួន​ដូច្នេះ​ទេ ។ ​ម្តាយ​របស់​ជន​រងគ្រោះ​ថា ​កូន​ប្រុស​គាត់​ទំនង​តូចចិត្ត​​ដោយ​សារ​តែ​រឿង​មិន​​ទាន់​មាន​ប្រាក់​​រៀបការ​ប្រពន្ធ​ដែល​បាន​​ដណ្តឹង​​រួ​ច​ហើយ ។ ប្រភព​បន្ត​​​ទៀតថា ​មុន​កើតហេតុ​កូន​ប្រុស​​​រូប​នេះ​បាន​​បង្ខំ​ម្តាយ​ឱ្យ​ឆាប់​រៀប​ចំ​មង្គល​ការ​​ខ្លួន ​ប៉ុន្តែ​​ម្តាយ​ប្រាប់ថា ​មិនទាន់​មាន​ប្រាក់​​គ្រប់​គ្រាន់​ និង​បញ្ជាក់​​ប្រាប់​កូន​ទៀត​ថា ​ចាំ​ឆ្នាំ​ក្រោយ​​ទៅ​​ពេល​ប្រមូល​​ផល​ស្រូវ​​រួច​រាល់​សិន ​តែកូន​កំលោះ​​រូប​នេះ​មិន​ព្រម ព្រោះ​​មិនចង់​ដណ្តឹង​ទុក​យូរ​ពេក ។ ​មូល​ហេតុ​នេះ​ហើយ​​ទើប​នាំ​ឱ្យ​​យុវជន​នេះ​ក្តៅ​ក្រហាយ​​​ក៏​សម្រេច​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លាប់​ខ្លួន​​ចោល​ក្រុម​គ្រួសារ​​ និង​គូដណ្តឹង​​តែម្តងទៅ ព្រោះចាំ​យូរ​​ពេក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕