រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ ដោយមានកិច្ចសហការពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាដំបូងរាជធានីភ្នំពេញ បានធ្វើពិធីដុតបំផ្លាញគ្រឿងញៀន និងឧបករណ៍ផលិតគ្រឿងញៀនមួយចំនួនទៀតដែលមានទម្ងន់សរុបប្រមាណជាង១តោនដែលសមត្ថកិច្ចរឹបអូសបានពីជនល្មើសកាលពីឆ្នាំ២០១១ កន្លងមក ។
គួរបញ្ជាក់ថា បើតាមការអះអាងពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ថា ក្នុងឆ្នាំ ២០១១ កន្លងមក សមត្ថកិច្ចក៏ដូចជាសាលាដំបូងរាជធានីភ្នំពេញ បានរឹបអូសគ្រឿងញៀន និងឧបករណ៍ផលិតគ្រឿងញៀនពីជនល្មើសបានប្រមាណជាង៣តោន តែពិធីដុតបំផ្លាញត្រូវធ្វើចែកជា២ប្រភេទ គឺការដុតបំផ្លាញដោយភ្លើងដែលធ្វើនាពេលនេះប្រមាណជាង១តោន និងការបំផ្លាញដោយប្រើសារធាតុគីមីបន្សាបនឹងធ្វើនៅពេលក្រោយ។ ពិធីដុតបំផ្លាញនេះធ្វើឡើងនៅក្នុងដីឡូត៍ទំនេរមួយកន្លែងក្នុងតំបន់បឹងស្នោ សង្កាត់និរោធ ខណ្ឌមានជ័យ ក្រោមអធិបតីភាពលោកកៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកកែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ