ខេត្តក្រចេះ ៖ សាលាដំបូងខេត្តបានសម្រេចឃុំខ្លួន លោកចិន ហុងស្រ៊ី អាយុជាង៦០ឆ្នាំ អតីតនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងជាតំណាងក្រុមហ៊ុនវិនិយោគដីសម្បទានស៊ី អាយ វី ក្រោយពីកម្លាំងនគរបាលឃាត់ខ្លួនបាន២ថ្ងៃ ក្នុងរឿងជម្លោះដីធ្លីនៅស្រុកស្នួល រួចមក ។
បន្ទាប់ពីនាំខ្លួនមកសួរនាំនៅសាលាដំបូងខេត្ត រយៈពេល១ថ្ងៃរួចមក លោកសុខ លាង អនុប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត បានចេញដីកាសម្រេចឃុំខ្លួនលោកចិន ហុងស្រ៊ី បណ្តោះអាសន្ននៅពន្ធនាគារខេត្តកាលពីព្រឹកថ្ងៃទី២៨ សីហា។ លោកចិន ហុងស្រ៊ី ត្រូវរងការចោទប្រកាន់ចំនួន២មាត្រា គឺមាត្រាទី៥០៦ និង៦១០ នៃក្រមព្រហ្មទណ្ឌ ។
លោកអនុសេនីយ៍ឯក ហ៊ត លឹមហ៊ាង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា បុរសរូបនេះត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៦ សីហា នៅលំនៅឋានមួយកន្លែងក្នុងឃុំពង្រ ស្រុកឆ្លូង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ