ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​គមន៍​ជំងឺ​មហា​រីក​ប​ង្ហាញ​ការ​គាំទ្រ​កីឡា​ករ​អាម​ស្ត្រង

13 ឆ្នាំ មុន

ប្រ​ធាន​​សហ​​គមន៍​​ត្រួត​​ពិ​និត្យ​​មហា​រីក​​អន្តរ​ជាតិ​​(UICC)​បាន​​និយាយ​​កាល​​ពី​​ថ្ងៃ​​ចន្ទ​សប្តាហ៍​នេះ​ថា កីឡាករ​ឡេន អាម​ស្ត្រង​ដែល​ត្រូវ​គេ​លាប​ពណ៌​ថា​បាន​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​និង​ជាប់​បម្រាម​មួយ​ជី​វិត​នៅ​តែ​អាច​រក​បាន​ការ​គាំ​ទ្រ​របស់​ខ្លួន​ពី​សហ​គម​ន៍​ជំ​ងឺ​មហារីក ។​

អាម​ស្ត្រង​ជាជន​ទី​១​ដែល​រួច​រស់​ជី​វិត​ពី​ជំ​ងឺ​ម​ហារីក​ត្រូវ​បាន​គេ​ដក​ហូត​យក​ពាន​ជើង​ឯក​ Tour de France​ទាំង​៧​ជំនាន់​របស់​គេ​បន្ទាប់​ពី​​កីឡាករ​អា​មេរិក​រូបនេះ​បាន​បោះ​បង់​ចោល​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ប្រ​ឆាំង​នឹង​ការ​ចោទ​ប្រ​កាន់​របស់​ភ្នាក់​ងារ​សារ​ធាតុ​ញៀន​អា​មេរិក (USADA)។​

​ទោះ​ជា​យ៉ាង​ណា​ ប្រ​ធានសហគម​ន៍​ត្រួត​ពិ​និត្យ​ជំ​ងឺ​មហារីក​អន្តរជាតិ Mary Gospdarowicz​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន AFP​ថា សហ​គមន៍​មហារីក​គាំ​ទ្រ​រូប​គេ​ជា​និច្ច ។​​ការ​ថ្លែង​បែបនេះ​របស់​លោក​ស្រី​​Gospdarowicz​​ធ្វើ​ឡើង​នៅ​អំ​ឡុង​កិច្ច​ប្រ​ជុំ​ស្តី​ពី​ជំ​ងឺ​ម​ហារីក​ពិភពលោក​នៅ​ក្នុង​ទី​ក្រុង​ម៉ុង​រ៉េ​អាល់​ ប្រ​ទេស​កា​ណា​ដា ។ តាម​លោក​ស្រី​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ​ អាម​ស្ត្រង​នឹង​បើក​សន្និសី​ទ​​កា​សែត​មួយ​ ហើយ​អំណោយ​​ផ្តល់​ជូន​ក្នុង​មូល​និ​ធិ​របស់​គេ​នឹង​នៅ​តែ​បន្ត​ឥត​ស្រាក​ស្រាន្ត​​​ឡើយ ។

​រហូត​មក​ទល់​ពេល​នេះ យុទ្ធ​នា​ការ​ឈ្មោះ Livestrong​របស់​អាម​ស្ត្រង​រៃ​អង្គាស​​បាន​ប្រាក់​ជិត ៥រយ​លាន​ដុល្លារ​អា​មេរិក​ ។ ទឹក​ប្រាក់​នេះ​នឹង​ត្រូវ​បាន​ប្រើ​ជួយ​អ្នក​កើត​មហារីក​និង​សម្រាប់​មូល​និ​ធិ​ស្រាវ​ជ្រាវ​មហារីក​ផង​ដែរ ៕