ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ម៉ារីន​សិង្ហបុរី​​ចូលរួម​សមយុទ្ធ​​តំបន់​ប្រចាំ​ឆ្នាំ​

13 ឆ្នាំ មុន

ក្រសួង​​ការពារ​ប្រទេស​សិង្ហ​បុរីរាយការណ៍​​​កាលពីថ្ងៃទី២៧ សីហា ថា ​​កង​ម៉ា​រីនសិង្ហ​បុរី​នា​ពេល​នេះ ​បានចូលរួម​​ក្នុង​​សម​យុទ្ធ​​សហ​ប្រតិបត្តិ​​​ការ​ប្រឆាំង​​​ភេរវកម្ម​នៅ​អាស៊ីអាគ្នេយ៍​​​ប្រចាំឆ្នាំ ​​ដែលសមយុទ្ធ​​នោះ​ប្រព្រឹត្ត​​​ទៅពីថ្ងៃទី​២៧ សីហា ដល់ថ្ងៃទី​៣ កញ្ញា ។

​​សមយុទ្ធ​​នេះតែ​ង​ធ្វើ​​​ជាប់១១ឆ្នាំមកហើយ ​ដោយ​មាន​វត្ត​មាន​របស់​កង​ម៉ារីន​អាមេរិក ​ព្រុយ​ណេ ​ឥណ្ឌូណេស៊ី​​ និង​ថៃ ដើម្បី​ពង្រឹង​​​ការ​ចែករំលែក​​​ព័ត៌មាន​​តាមសមុទ្រគ្នា និងសម្រប​សម្រួល​​ការ​ឆ្លើយតប​ចំពោះ​​បញ្ហា​​សន្តិសុខ​​​សមុទ្រ​ក្នុង​តំបន់ ។ ​​យោង​តាម​​​សេចក្តី​ប្រកាស​​​​មួយ​របស់​​ក្រសួង​​ការពារ​ជាតិសិង្ហបុរី​ថា បណ្តា​កង​ម៉ារីន ដែល​ចូលរួម​នឹងធ្វើសម​យុទ្ធ នៅ​មជ្ឈម​ណ្ឌល​ត្រួតពិនិត្យ​​ និង​បញ្ជា​ការដ្ឋាន​​យោធា CHANGI ឯមូលដ្ឋាន​នា​វាចរណ៍​ CHANGI   ៕