ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​សិប្ប​កម្ម ឈើ​ប្រណីត​ ដុះ​ស្លែ នៅស្រុក​ជ័យ​សែន

13 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖​ នៅ​ស្រុក​ជ័យ​សែន ​ខេត្ត​ព្រះវិហារ ​បច្ចុ​ប្បន្ន​​គេ​សង្កេត​​ឃើញ​មាន​ឈ្មួញ​ម្នាក់​ឈ្មោះ​​ធួក មាន​ទីលំនៅ​ខេត្ត​កំពង់​ធំ ​បាន​មក​ដាក់​​ទីតាំង​​កន្លែង​ធ្វើ​​សិប្ប​កម្ម​កែច្នៃ​​ឈើ​ប្រណីត​​គ្រប់​ ប្រភេទ​​ដែល​ជា​ផល​ អនុ​ផល​ព្រៃ​ឈើ ក្នុង​តំបន់​​នោះត្រូវ​បាន​រដ្ឋា​ភិបាល​ការពារ​យ៉ាង​ហ្មត់​ចត់​​បំផុត​ ​តែ​ទោះ​បីជា​ការ​ការពារ​ពី​សំណាក់​​​មន្ត្រី​រដ្ឋ​បាល​ព្រៃ​​ឈើ​បែប​ណា​ក៏​ ដោយ​ក៏​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​​ធួក នេះ មិន​ខ្វល់​​ជា​មួយ​សមត្ថ​កិច្ច​​ក្នុង​ការ​បង្ក្រាប​ឡើយ ។

ជាក់​ ស្តែង​​តាម​ការ​បញ្ជាក់​ឱ្យ​​ដឹង​ពី​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​នោះ​ ​ថា កន្លង​​មក ​​សមត្ថ​កិច្ច​បាន​ចុះ​​បង្ក្រាប​​ក្រុម​ឈ្មួញ​ដែល​បាន​ចូល​លួច​លាក់​ក្នុង​ ការ​រក​ស៊ី​ផល​​ អនុ​ផល​​ព្រៃឈើ​​ក្នុងតំបន់​នោះ​​ដោយ​ខុស​ច្បាប់​ ដែល​​ខ្លះ​ពេល​នេះ​ស្ទើរតែ​គ្មាន​​សល់​ខោ​ស្លៀក​ទេ តែ​​ដោយ​ឡែក​ចំពោះ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​​ធួក​ នេះ នៅតែ​ប្រកប​​របរ​នេះ​​យ៉ាង​ព្រងើយ ។

ថ្មីៗ​នេះ​ស្ថិតក្នុង​រោង​សិប្ប ​កម្ម​​របស់​ខ្លួន​ក្នុងភូមិ​ធ្មា​ ឃុំ​ធ្មា ស្រុក​ជ័យ​សែន ​ខណៈឈ្មួ​ញ​កំពុងតែ​​ប្រើ​កម្ម​ករ​ជា​ច្រើន​នាក់​​ក្នុង​សកម្ម​ភាព​​ផលិត​​​ គ្រឿង​សង្ហា​រិម​ ទ្វារ បង្អួច ​គ្រែ​ប្រអប់​ទំនើបៗ​​​អំពី​ឈើប្រណីត​​​រាប់​រយ​សន្លឹក​​ដោយ​ពុំ​មាន​​ ច្បាប់​​ទម្លាប់​​អ្វី​នោះ​ ឈ្មោះ​ធួក ពេល​​អ្នក​សារ​ព័ត៌​​មាន​​សុំ​ជួប​មិន​អនុ​ញ្ញាត​ឱ្យ​ជួប​ជា​ដាច់​ខាត ដោយនិយាយ​ប្រាប់​អ្នក​សារ​ព័ត៌​​មាន​​​តាម​ទូរស័ព្ទ​ថា ​​ខ្លួន​មិន​ខ្លាច​ផលិត​ទេ ​ព្រោះ​ខ្លួន​មិន​បាន​ទៅ​កាប់​​ឈើ​នៅ​ក្នុង​ព្រៃ​ទេ ​ដោយ​សំអាង​ថា ខ្លួន​ទិញ​​ឈើ​ពី​ប្រជា​ជន​ក្នុង​ភូមិ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕