ខេត្តកណ្តាល ៖ បុរសម្នាក់បានធ្វើសកម្មភាពឆបោកយកម៉ូតូរបស់អនាគតបងថ្លៃ និងអ្នកជិតខាងជាបន្តបន្ទាប់អស់ចំនួន២គ្រឿងហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយទុកនារីជាគូដណ្តឹងមានឈ្មោះថា ជាស្ត្រីមេម៉ាយខាន់ស្លា ។ ហេតុការណ៍ឆបោកយកម៉ូតូនេះ បានកើតឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី១៧ សីហា ២០១២ នៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងមួយគ្រឿងទៀតកាលពីថ្ងៃទី២០ សីហា ២០១២ នៅរាជធានីភ្នំពេញ ។
លោកលន ចាន់ថា អធិការរងនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ម្នាក់ឈ្មោះសេក វណ្ឌី ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកលក់ដូរ ជាម្ចាស់ម៉ូតូឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ និងត្រូវជាអនាគតបងថ្លៃជនសង្ស័យ និងម្នាក់ទៀតឈ្មោះភី ភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ម៉ូតូ SL ពណ៌ទឹកប្រាក់ ។ អ្នកទាំងពីរនាក់មានទីលំនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ។ ចំណែកជនសង្ស័យឈ្មោះចែម វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ