ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​​ទី២ ប្រទេស​ប៊្រុយ​ណេ វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រធាន​អាស៊ាន​ដែល​មាន​លទ្ធ​ភាព​ដឹក​នាំ​វិស័យ​សេដ្ឋ​កិច្ច​

13 ឆ្នាំ មុន

ខេត្ត​​សៀមរាប ៖ ក្នុងជំនួប​សម្តែងការគួរ​សម​ជាមួយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​​កម្ពុជា ​នៅពេល​មុន​ពិធីបើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​​សេដ្ឋ​កិច្ច​អាស៊ាន​លើក​ទី​៤៤ ដែល​​បាន​ប្រព្រឹត្ត​​ឡើង​នៅសណ្ឋាគារ​​អប្សរា​អង្គ​រ ក្រុង​សៀម​រាប​នា​ព្រឹក​ថ្ងៃទី​២៧ សីហា ​២០១២ លោក PehinDato LimJock ​រដ្ឋ​មន្ត្រី​ទី​២​ក្រសួង​ការ​បរទេស​​និងពាណិជ្ជកម្ម​ប្រទេស​ប្រ៊ុយណេ ​មាន​ប្រសាសន៍​សម្តែង​ការអប​អរសាទរ​ចំពោះ​កំណើន​​សេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា ​ពិសេស​ចូល​រួម​អប​អរសាទរ​ចំពោះ​​​ជោគ​ជ័យ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។

លោករដ្ឋ​មន្ត្រី​មានប្រសាសន៍​​បន្តថា ​អាស៊ាន​មា​នភ័ព្វ​សំណាង​ខ្លាំងណាស់​ដែល​ប្រធាន​មាន​លទ្ធ​ភាព​ដឹក​នាំ​ក្នុងវិស័យ​សេដ្ឋ​កិច្ច ។
ជាការ​ឆ្លើយ​តប​សម្តេច​តេជោ ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​សម្តែង​នូវ​​ការ​​ស្វាគមន៍​ចំពោះ​វត្តមាន​នៃបណ្តា​​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​​ទាំងអស់​ដែល​បាន​អញ្ជើញ​​ចូលរួម​ក្នុងកិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន​លើក​ទី​៤​៤ នៅព្រះ​រាជា​ណាចក្រ​កម្ពុជា ​។ សម្តេច​​តេជោ​​នាយ​ករដ្ឋ​មន្ត្រី​​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លោក​ចម​ ប្រសិទ្ធ​ ​ដែលបានរៀប​ចំកិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន​លើក​ទី​៤៤​ប្រកប​ដោយ​លទ្ធ​ផល​ដ៏​​ត្រចះ​ត្រចង់​​ ។ ​នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ផង​ដែរ​សម្តេច​តេជោ​មាន​ប្រសាសន៍​ទៅកាន់​​រដ្ឋ​​មន្ត្រី​សេដ្ឋ​​កិច្ច​​អាស៊ាន​ទាំងអស់​​គប្បី​ពិនិត្យ​ផ្តោតការ​យក​​ចិត្តទុក​ដាក់​ទៅ​លើ​ការ​​ស្វែង​រក​​កត្តា​សំខាន់ៗ​​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​សេដ្ឋ​កិច្ច ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕