ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​អត់​ពាក់​មួក​សុវត្ថិ​ភាព​បើក​លឿន​គេច​ប៉ូលិស​​ចរាចរ​បុក​គ្នា​របួស​ធ្ងន់​ទាំង​​សង​ខាង​

13 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ជិះ​ម៉ូតូ​​អត់​ពាក់​មួក​សុវត្ថិ​ភាព​បើក​លឿន​គេច​ប៉ូលិស​​ចរាចរ​បុក​គ្នា​របួស​ធ្ងន់​ទាំង​សង​​ខាង ដោយ​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ​២០១២ នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ មុខ​​សណ្ឋា​គារលីហេង​ឆាយ ស្ថិត​ក្នុង​​ភូមិ​បាលិ​លេយ្យ សង្កាត់​​ប៉ោយប៉ែត ។

សមត្ថ​កិច្ច​​ប៉ូលិស​ចរាចរ​ឈរ​ជើង​នៅ​ចំណុច​​កើតហេតុ​​​ប្រាប់​​​ឱ្យ​​ដឹងថា ក្នុង​ចំណោម​​ជន​រងគ្រោះ​​ទាំង​២​នាក់​មាន​ម្នាក់​ឈ្មោះ​​ឈុន បញ្ញា ភេទប្រុស អាយុ​​១៨​ឆ្នាំ ​រស់​​នៅ​​ក្នុង​ភូមិ​កើត​ហេតុ​​ខាង​លើ​បាន​បើក​ម៉ូតូ​​ពី​កើត​ទៅ​លិច​តាម​​ដង​ផ្លូវ​ជាតិ​​លេខ​៥ ​ក្នុង​​ល្បឿន​លឿន​​ ទើប​​បុក​គ្នា​​ជា​មួយ​នឹង​​ម៉ូតូ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​​បត់​ចូល​ផ្លូវ​កែង​​ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ទាំង​សង​ខាង​បែប​នេះ ។ ​សមត្ថ​កិច្ច​​បន្តថា ​ជន​រងគ្រោះ​​​​ឈ្មោះ​ឈុន ​បញ្ញា ភេទប្រុស អាយុ​​១៨​ឆ្នាំ​ រង​របួស​បែក​ក្បាល និង​​បាក់.ក​​ដៃ​ខាង​ឆ្វេង​​ ​ចំណែក​​ជន​រងគ្រោះ​​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​ឈ្មោះ​នៅឡើយ​ទេ ​ដួល​បោក​ក្បាល​​ទៅលើ​ផ្លូវជាតិ​សន្លប់​បាត់​ស្មារតី​​​ត្រូវ​បាន​សមត្ថ​កិច្ច​​ហៅ​រថយន្ត​សង្គ្រោះ​​មក​ដឹក​ជន​រងគ្រោះ​ទាំង​២​នាក់​យក​ទៅ​មន្ទីរពេទ្យ​​បង្អែក​ក្រុង​ប៉ោយប៉ែត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕