ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វ​ផ្សាយ​ការងារ​គ្រប់​គ្រង​កា​ស៊ីណូ​នៅទូទាំង​ប្រទេស​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​ឧត្តម​សេនីយ៍ឯក​សុខ ផល អគ្គ​ស្នង​ការ​នគរបាល​ជាតិ​តំណាង​ដ៏ខ្ពង់ខ​្ពស់​​​​​លោកនាយ​ឧត្តម​​សេនីយ៍​អគ្គ​​ស្នង​ការ​នគរបាល​ជាតិ បាន​​បើក​កិច្ច​ប្រជុំ​​ផ្សព្វ​ផ្សាយ​​​គោល​ការណ៍​​​ណែនាំ​​​ការងារគ្រប់​គ្រង​​កាស៊ី​ណូ​​​ ដែល​រៀបចំ​​នៅ​សាល​ប្រជុំអគ្គ​ស្នងការ​ដ្ឋាននគរបាល​​ជាតិ​ កាលពីព្រឹក​ថ្ងៃទី​២៨ សីហា ២០១២ ​ដោយ​មាន​ការ​ចូលរួមពីម្ចាស់​ ក៏​ដូចជា​តំណាង​កាស៊ីណូ​​ជាង​៦០។

នៅក្នុង​កិច្ច​​ប្រជុំ​នេះ ​លោកឧត្តម​សេនីយ៍​ទោឆៃ ស៊ីណារិទ្ធ ​​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​​​ផ្ទៃ​ក្នុង​ក្រសួងមហា​ផ្ទៃ​ បានគូសបញ្ជាក់ថា គិត​ត្រឹម​​​ខែ​សីហា​​២០១២ ​ក្រុមហ៊ុន​កាស៊ីណូ​​ ដែលទទួលបាន​គោលការណ៍​​​អនុញ្ញាត​​ពីរាជ​រដ្ឋាភិបាល​​ មានចំនួន​៩៧​ក្រុមហ៊ុន ក្នុងនោះ​​បាន​ដំណើរ​ការ​​អាជីវកម្ម​​មាន​ចំនួន​៦១ (​មាន​អាជ្ញា​​​ប័ណ្ណ​​ពីក្រសួង​​សេដ្ឋ​កិច្ច​​​​ និងហិរញ្ញ​វត្ថុ​​ចំនួន​៥០​ក្រុុមហ៊ុន​​ និង​​មិន​ទាន់មាន​​អាជ្ញា​ប័ណ្ណ​ពីក្រសួង​​សេដ្ឋ​កិច្ច ​និងហិរញ្ញ​វត្ថុ​ចំនួន១១) ។ ​ក្រុមហ៊ុន ​​​កាស៊ីណូ​​ដែលក្ស័យធន​​មាន​ចំនួន៦ ​និង៣០ក្រុមហ៊ុន​​ទៀត ពុំ​ទាន់បាន​​​ដំណើរ​​​ការ​អាជីវកម្ម​នៅឡើយ ។

​ទោះបី​ដំណើរ​ការ​អាជីវកម្ម​​​កាស៊ីណូ​​មាន​ការរីកចម្រើន​​ ប៉ុន្តែ​នៅមិនទាន់​​បាន​អនុវត្ត​​​ម៉ឺងម៉ាត់​​នូវគោលការណ៍​​របស់​រាជ​រដ្ឋាភិបាល​​ក្នុង​ការ​ហាម​ឃាត់​​​ប្រជាពលរដ្ឋ​​ខ្មែរ​កុំឱ្យចូល​លេង​ល្បែង​​ដែលធ្វើ​ឱ្យ​មតិ​​សាធារណៈ​យល់ថា ​អាជីវកម្ម​កាស៊ីណូ​​បានធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់ជីវភាព​​សង្គម​​ទន្ទឹមនេះ ​​បទ​ល្មើស​​នៅក្នុង​កា​ស៊ីណូ​​បានកើតឡើង​ជាបន្ត​​បន្ទាប់​ដូចជា​​ករណី​​ឃាតកម្ម ។ ជាក់ស្តែង​​នៅក្នុងរយៈ​ពេល​៨​ខែ​ ឆ្នាំ២០១២ ​​បទល្មើស​​នៅក្នុង​​កាស៊ីណូ​​បានកើតឡើង​​ចំនួន​៧​ករណី​ ក្នុងនោះ​ករណី​​បង្ខាំង​មនុស្សជំរិត​​ទារ​ប្រាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​​គ្រឿងញៀន ​​ករណី​លេង​​បន្លំ​​កាស៊ីណូ ​ករណីប្រើប្រាស់​កាក់​ក្លែង​ក្លាយ​ និងករណី​​​ធ្វើអាជីវកម្ម​អន​ឡាញ​​ខុស​ច្បាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕