ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Felipe Massa៖ ​អនា​គត​ក្នុង​ក្រុម Ferrari​របស់​ខ្ញុំ​អា​ស្រ័យ​លើ​លទ្ធ​ផល​នៅ​ពាក់​កណ្តាល​រដូវ​កាល​ទី​២

13 ឆ្នាំ មុន

Felipe Massa​មាន​​ជំ​នឿ​ចិត្ត​​ថា ខ្លួន​​នឹង​​នៅ​​តែ​​អាច​​​បើក​​បរ​​ឱ្យ​​ក្រុម​ Ferrari​រហូត​​ដល់​​ឆ្នាំ​ក្រោយ​បើ​ទោះ​បី​ជា​ក្នុង​ពេល​ថ្មី​ៗ​នេះ​ គេ​បាន​ទទួល​ស្គាល់​ថា រូប​គេ​ចាំ​បាច់​ត្រូវ​តែ​កែ​លំអ​សមត្ថ​ភាព​បើក​បរ​របស់​ខ្លួន​ក៏​ដោយ ។​ ការ​ប្រ​ណាំង​ប៉ុន្មាន​លើក​ចុង​ក្រោយ​នេះ​ Massaធ្វើ​បាន​​ល្អ​គួរ​សម​ ប៉ុន្តែ​គេ​បាន​ទទួល​ស្គាល់​ថា មាន​តែ​ដណ្តើម​ឱ្យ​បាន​លទ្ធផល​ល្អ​​នៅ​ក្នុង​ពាក់​កណ្តាល​រដូវ​កាល​ប្រ​ណាំង​ទី​២​ប៉ុណ្ណោះ​ទេ​ដែល​អាច​ជួយ​ឱ្យ​រូប​គេ​អាច​បន្ត​កុង​ត្រា​ជា​មួយ​ក្រុម Ferrari​តទៅ​ទៀត​បាន ។​

​កី​ឡាករ​ប្រេ​ស៊ីល​រូបនេះ​បាន​និយាយ​ថា​៖«ចុង​បញ្ចប់​ បញ្ហា​ដ៏​សំ​ខាន់​បំ​ផុត​គឺ​វា​អា​ស្រ័យ​លើ​លទ្ធផល​ប្រ​ណាំង ។ នោះ​គឺ​ជា​រឿង​ចាំ​បាច់​បំ​ផុត​សម្រាប់​កីឡាករ​គ្រប់​គ្នា ។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រ​​សើរ​នៅ​តង់​ទី​២​នៃ​រដូវ​កាល​ប្រ​ណាំង​ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​រៀប​ចំ​ខ្លួន​ហើយ​បញ្ចប់​ការ​ប្រ​ណាំង​នៅ​លំ​ដាប់​លើ​គេ »។​Massaបាន​​ប្រ​កាស​ថា ខ្លួន​បាន​ចរចា​បញ្ហា​ធ្វើ​កុង​ត្រា​ថ្មី​រួចជា​​ស្រេច​ហើយ​ជា​មួយ​ក្រុម Ferrari  ប៉ុន្តែ​មិន​រំពឹង​ថានឹង​មាន​លទ្ធផល​ភ្លាម​ៗ​នោះ​ទេ »។​

​គេ​បាន​បន្ត​ថា ៖«ការ​ពិ​ភាគ្សា​បាន​ចាប់​ផ្តើម​ជា​យូរ​មក​ហើយ​ តែ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​អ្វី​ផ្លាស់​ប្តូរ​ឡើយ »។​
នៅ​ក្នុង​ការ​ប្រ​ណាំង​ចំ​នួន​១១​ជុំ​កន្លង​ទៅ​នេះ​ Massaម​ិន​​ទាន់​អាច​ដណ្តើម​បាន​ជើង​ឯក​ម្តង​ណា​ឡើយ ។ អ្វី​ដែល​អា​ក្រក់​ជាង​នេះ​នោះ​គឺ​ គេ​បញ្ចប់​ការ​ប្រ​ណាំង​ក្រៅ​ចំ​ណាត់​ថ្នាក់​លេខ១០​ចំ​នួន​៦​លើក ។ លទ្ធផល​ដ៏​ល្អ​បំ​ផុត​របស់​គេ​ក្នុង​ឆ្នាំនេះ​គឺ​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ៥​កម្ម​វិធី British Grand Prix ។

Massa​មិន​អាច​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​ជ័យ​លាភី​(​លេខ១ដល់​លេខ៣)​ចាប់​តាំង​ពី​ការ​ប្រ​ណាំង​ក្នុង​កម្ម​វិធី Korean Grand Prixឆ្នាំ​២០១០​មក​ម្លេះ​ ។ ជ័យ​ជម្នះ​ចុង​ក្រោយ​របស់​គេ​គឺ​ក្នុង​កម្ម​វិធី Brazilian Grand Prixឆ្នាំ ២០០៨ ។​​ក្រុម Ferrari​បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ក៏​ដូចជា​ពី​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត​៌​មាន​អុីតា​លី​ឱ្យ​រក​កីឡាករ​ជំ​នួស Massa ។ យ៉ាង​ណា​ក៏​ដោយ​ស្ថាន​ការ​ណ៍​ហាក់​ដូចជា​ធូរ​ស្បើយ​បន្តិច​ ខណៈ​ការ​ប្រ​ណាំង​ក្នុង​ពេល​ថ្មី​ៗ​នេះ​ គេ​ធ្វើ​បាន​​លទ្ធផល​ល្អ​គួរ​សម ៕