ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រាអាសន្នកូរ៉េខាងត្បូង NEMA ឱ្យដឹងថា អមដោយខ្យល់ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងដែរ ខ្យល់ព្យុះឈ្មោះ BOLAVEN នាថ្ងៃទី២៨ សីហា បានវាយប្រហារកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្សជាច្រើនពាន់គ្រួសារគ្មានភ្លើង អគ្គិសនីប្រើប្រាស់ និងញ៉ាំងឱ្យមានការខូចខាតសម្ភារច្រើនរួចជើងហោះហើរនៃយន្តទាំងឡាយត្រូវលុបចោល ។ជាព្យុះទីហ្វុងខ្លាំងបំផុតប្រចាំទសវត្ស ព្យុះនេះបានផ្តួលរំលំដើមឈើ និងបង្គោលភ្លើងធ្វើឱ្យមនុស្សជាង៥០.០០០គ្រួសារគ្មានភ្លើងប្រើប្រាស់ ។
នាវេលាម៉ោង៩ព្រឹក ការត្រឹមតែព្រមានពីព្យុះនេះត្រូវជំនួសដោយការប្រកាសអាសន្ននៅក្រុងសេអ៊ូល ដែលមានប្រជាជន១០លាននាក់ ខណៈព្យុះ BOLAVEN ត្រូវបោកបក់កាត់កំពង់ផែ INCHEON ភាគខាងលិចរដ្ឋធានីរវាងម៉ោង១៤ ទៅម៉ោង១៥ ម៉ោងក្នុងស្រុក ។ សាលារៀនទាំងឡាយនៅក្រុងសេអ៊ូលត្រូវបិទទ្វារ ក៏ដូចជានៅតំបន់ភាគច្រើនរបស់ប្រទេសដែរ ៕
ចែករំលែកព័តមាននេះ