ខេត្តពោធិ៍សាត់ ៖ គ្រាន់តែទំនាស់ពាក្យសម្តីបន្តិចបន្តួចសោះ ជាមួយប្រពន្ធ ស្រាប់តែបុរសជាប្តីគិតខ្លីហ៊ានចង.កសម្លាប់ខ្លួនចោលប្រពន្ធកូន និងផ្ទះថ្មី ដែលទើបសាងសង់រួច កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៨ សីហា ២០១២ នៅភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។
លោកនាយប៉ុស្តិ៍ឱ្យដឹងថា ជនរងគ្រោះឈ្មោះហែម ឈុត ភេទប្រុស អាយុ៤៤ឆ្នាំ បានចង.កនឹងក្រមាលើដើមក្រខុបរបងផ្ទះខាងក្រោយ ប៉ុន្តែមិនជាប់យួរលើដើមទេ ឃើញធ្លាក់ស្លាប់នៅលើដី ឯក្រមាចងជាប់នៅលើមែកក្រខុបនោះ ។ នៅពេលពិនិត្យសពមន្ត្រីជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កប្រាកដមែន ព្រោះកមានស្នាមរឹតក្រឡៅ ។
បើតាមស្ត្រីឈ្មោះគង់ គន្ធា អាយុ៤៤ឆ្នាំ ជាប្រពន្ធបានប្រាប់ថា នៅយប់ថ្ងៃទី២៧ នោះ ប្តីរបស់គាត់មានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួចជាមួយគាត់រឿងលក់ជ្រូក លុះនៅវេលាម៉ោង៣ទៀបភ្លឺ គាត់ងើបទៅផ្សារ ដើម្បីយកនំបោះឱ្យម៉ូយ ។ ពេលម៉ោង៥ទៀបភ្លឺ ត្រឡប់មកវិញ ស្រាប់តែឃើញប្តីដេកផ្ងារនៅក្រោមដើមក្រខុបក្បាលកល់នឹងគល់ឈើ ពេលទៅចាប់លើក ស្រាប់តែស្លាប់បាត់ទៅហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕


ចែករំលែកព័តមាននេះ