ប្រធានាធិបតីកូឡុំប៊ី លោកហ្សង់ម៉ានុយអែលសាន់តូស អះអាងកាលពីថ្ងៃទី២៨ សីហា ថារដ្ឋាភិបាលរបស់លោកបានធ្វើការពិភាក្សាស្ទាបស្ទង់នានាជាមួយពួកឧទ្ទាមនៃកងកម្លាំងបដិវត្តន៍កូឡុំប៊ី FARCសំដៅស្វែងរកដំណើរការសន្តិភាពជាយថាហេតុមួយ ។
ក្នុងសង្កថាមួយតាមទូរទស្សន៍លោកសាន់តូសថ្លែងថាចាប់តាំងពីថ្ងៃដំបូង ដែលខ្ញុំចូលកាន់តំណែងមកខ្ញុំគោរពកាតព្វកិច្ចរដ្ឋធម្មនុញ្ញស្វែងរកសន្តិភាព ហើយយើងបានធ្វើការពិភាក្សាស្ទាបស្ទង់នានាជាមួយពួក FARCដើម្បីស្វែងរកបញ្ចប់ជម្លោះ ។ប្រមុខរដ្ឋកូឡុំប៊ី បន្តទៀតថា លោកក៏នឹងអាចបើកការចរចាជាមួយពួកឧទ្ទាម១ក្រុមទៀត គឺពួកកងទ័ពរំដោះជាតិELN ។ លោកសាន់តូស មានប្រសាសន៍ថា លោកចង់ជៀសវាងការខុសឆ្គងនានាដែលកើតមានក្នុងការចរចាលើកមុនៗជាមួយពួកFARC។
ប្រភពមួយក្នុងផ្ទៃភ្នាក់ងារស៊ើបការណ៍កូឡុំប៊ីគូសបញ្ជាក់នាពេលមុននេះថា រដ្ឋាភិបាលបានយល់់ព្រមក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយថា បណ្តាមេដឹកនាំរបស់ពួកFARC នឹងពុំត្រូវធ្វើបត្យាប័ន ទៅកាន់ប្រទេសមួយទៀត ដើម្បីកាត់ទោសឡើយ ។ ភាពលម្អិតនៃកិច្ចព្រមព្រៀងនោះ នៅពុំទាន់ធ្វើបង្ហើយនៅឡើយ ក៏ប៉ុន្តែការចរចាអាចធ្វើនៅប្រទេសន័រវែស ឬនៅគុយបា។ ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា បានដឹងពីកិច្ចព្រមព្រៀងនេះ ៕
ចែករំលែកព័តមាននេះ