ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​​បុរស​ម្នាក់​​ដែលគប់​លា​មកលើ​ស្ថានទូត​​ជប៉ុន

13 ឆ្នាំ មុន

បុរសកូរ៉េ​ខាង​ត្បូង​ម្នាក់ បានត្រូវ​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី២៧ សីហា ក្រោយពីរូបគេ​​គប់​លា​មក​មនុស្ស​​​ទៅលើ​​ស្ថាន​ទូត​ជប៉ុន ដើម្បី​​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​​ការ​ទាមទារ​​​ដែន​ដី​​របស់​​ក្រុង​​តូក្យូ​​នៅប្រជុំ​កោះ​​ DOKDO ក្នុង​សមុទ្រ​ចិន​ខាង​កើត ។ ភាព​តានតឹង​រវាងកូរ៉េ​ខាង​ត្បូង​​ និងជប៉ុន​បាន​កើន​ឡើង​​ភ្លាមៗ បន្ទាប់​ពី​ទស្សនកិច្ច​​​ពុំ​ធ្លាប់​មាន​ពី​មុនមករបស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​​លោក​មីម្យុង​បាក់នៅ​ប្រជុំ​កោះ​​ DOKDO ​កាល​ពីថ្ងៃទី​១០ សីហា ​កន្លងមកនេះ ។

​បុរស​ដែល​មានត្រកូល​​ឆយ ត្រូវចាប់ខ្លួន​ក្រោយពី​រូបគេ​គប់​លាមក២​ដប​ប្រឆាំង​ស្ថាន​ទូត​ជប៉ុន​ស្ថិតនៅ​កណ្តាល​ក្រុង​សេអ៊ូល ក្រោយ​​ម៉ោង៦ព្រឹក ។ ​ដប​លាមកទាំងនេះ គប់​ធ្លាក់​ក្បែរ​​ខ្លោង​ទ្វារ​ចូលអគារ​ស្ថានទូត​ ហើយពុំ​​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​សម្ភារ​អ្វីឡើយ ។ ​បុរស​​អាយុ​៤៨​ឆ្នាំរូបនេះថ្លែងប្រាប់​ប៉ូលិសថា រូបគេ​​ធ្វើបែបនេះ ​ ដើម្បី​តវ៉ាប្រឆាំង​ការ​ទាម​ទារ​​របស់ជប៉ុន​យកដែនដី​កូរ៉េ​ ។ លោកឆយ​ត្រូវ​បាន​ដោះលែង​វិញ​ក្រោយការ​បង់​​ប្រាក់ពិន័យ​ ៕