ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ដៃ​ឆើត​​៣​នាក់​ ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន ខណៈ​​ធ្វើ​សកម្ម​ភាព​បន្លំ​​លួច​លុយអ្នក​លក់គ្រឿង​​ទេស

13 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរ​៣​នាក់​ ក្នុងនោះ​ស្រី​២​នាក់​​​ ម្នាក់​ប្រជាពលរដ្ឋ​ និងសមត្ថ​កិច្ចចាប់ខ្លួន​បាន​​ បន្ទាប់ពី​​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​មកសកម្ម​ភាព​បន្លំ​ចូល​ទិញ​ប៊ី​ចេង​​​  និងថ្មពិល ​នៅ​ផ្ទះ​​លក់​គ្រឿង​​ទេស និងលក់មាស​មួយ​កន្លែង លួច​យក​លុយ​អស់​៥​លាន​៥០ម៉ឺន​​រៀល ​លុយ​ដុល្លារ​៣១០០​ និង​មាស​៩​តម្លឹង នៅ​ផ្សារ​ក្រាំង​ចេក ភូមិ​ក្រាំង​ចេក ​​ឃុំក្រាំង​ចេក ស្រុក​ឧត្តុង ​​កាលពីវេលាម៉ោង​​៧​​និង​៣០​នាទីព្រឹក​ថ្ងៃទី​២៨ សីហា ២០១២  ខណៈ​​ឪពុក​ម្តាយមិន​នៅ​​ដោយ​មានកូនស្រី​នៅលក់ ។​

​ចោរ​ស្រី​ដៃ​ឆើត​​ ដែលត្រូវ​​ប្រជាពលរដ្ឋ​​ចាប់​ខ្លួន​បាន​​ឈ្មោះយឿន ​ស្រីរត្ន ​​អាយុ​១៧​ឆ្នាំ ចំណែក​បក្សពួក២​នាក់​ទៀត ជិះ​ម៉ូតូគេចខ្លួន​បាត់ ។ ការ​​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ សមត្ថកិច្ច​​ដកហូត​បានលុយ​ខ្មែរមក​វិញ​​ទាំងអស់​ លុយ​ដុល្លារ​១០០​ដុល្លារ ​និងមាស២​តម្លឹង​ប៉ុណ្ណោះ ។ ​​ម្ចាស់​ផ្ទះ​​ដែល​ត្រូវ​​ចោរ​បន្លំ​​​លួច​យកលុយនេះ ប្តីឈ្មោះ​​ចរិយា​​អាយុ​៤៧​ឆ្នាំ និងប្រពន្ធ​ឈ្មោះ​​លៀង អិត​​អាយុ​៤៥​ឆ្នាំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕