ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​​លំនៅ​ឋាន​​មួយ​កន្លែង​​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​​សំណុំ​រឿង​​ស្តុក​ប្រេងម្រះព្រៅ​នៅ​ខណ្ឌ​ដង្កោ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ព្រះ​រាជអាជ្ញា​រង​​សាលា​ដំបូង​រាជធានីភ្នំពេញ ឯក ​ឆេង ហួត សហ​ការ​ជា​មួយ​កម្លាំង​​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាលនៃ​​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ចុះ​ឆែក​ឆេរ​​លំនៅ​​ឋាន​​មួយ​កន្លែង​ ស្ថិត​នៅតាម​បណ្តោ​យ​ផ្លូវ​​លេខ​២៧១ ​ផ្ទះ​លេខ​២០៨ ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ​ជា​ផ្ទះ​លក់​ក្តារ​បន្ទះ​​យីហោ​ ខេវីន ​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ សីហា នេះ និង​បាន​ឃាត់​ខ្លួន​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​​ម្នាក់​ដើម្បី​សាក​សួរ​​ផង​ដែរ ។

ការឆែកឆេរ​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ឡាយ វី អាយុ​២៩​ឆ្នាំ ​កាល​ពីវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ សីហា ដែល​ជា​កូន​របស់​ស្ត្រី​​ម្ចាស់​​ផ្ទះ​ខាងលើដែល​ជាប់​​ពាក់​ព័ន្ធ​​ករណី​​សំណុំ​​រឿង​ស្តុក​ប្រេង​ម្រះ​ព្រៅ​នៅ​ខណ្ឌដង្កោ​​ ដែល​ត្រូវ​បាន​​សមត្ថ​កិច្ចរឹបអូសបាន​កាលពីថ្ងៃទី​១៩ សីហា កន្លងទៅ ។ ការ​ឆែកឆេរ​​នេះ​សមត្ថ​កិច្ច​​បាន​រក​ឃើញ​ឯក​សារ​មួយ​ចំនួន និង​បាន​នាំ​ខ្លួន​ស្ត្រី​ម្នាក់​ជា​ម្តាយ​​របស់​ឈ្មោះ​ឡាយ វី ដើម្បី​សាក​សួរ​ ។ រហូតមកដល់ពេលនេះ សមត្ថ​កិច្ច​បាន​បញ្ជូន​​ខ្លួន​ស្ត្រី​ខាង​លើ ​និងកូន​ប្រុស​ឈ្មោះ​​ឡាយ វី ​ទៅ​សាលា​ដំបូង​​រាជធានីភ្នំពេញហើយ​​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕