ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកប្រឆាំង​ស៊ីរី​​អះ​អាង​​ថា បាញ់ធ្លាក់​ឧទ្ធម្ភាគចក្រ​១គ្រឿង​នៅ​ដាម៉ាស់​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​សាហាវ

13 ឆ្នាំ មុន

ឧទ្ធម្ភាចក្រ​​មួយគ្រឿងរបស់កងទ័ព​​ស៊ីរី​​​បាន​ធ្លាក់​កាលពីថ្ងៃទី២៧ សីហា នៅ​ក្រុងដាម៉ាស់ ​នា​ឱកាស​មានការ​ប្រយុទ្ធគ្នាយ៉ាងសាហាវ​នានា​​រវាង​កងទ័ព​​ និងពួកឧទ្ទាម​​​ដែលអះ​អាង​​ថា បាន​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​​​នោះ ដើម្បី​សង​សឹក​​ឱ្យ​អ្នក​ស្លាប់​ជា​ច្រើន​រយ​នាក់ ដោយ​​សារ​ការ​វាយ​​លុក​របស់​កង​យោធា​នៅ​តំបន់​ដារ៉ា​យ៉ា ​ជាយ​ក្រុង​​ដាម៉ាស់ ។

ទូរ​ទស្សន៍​រដ្ឋ​ប្រកាសថា ​ឧទ្ធម្ភាគចក្រមួយ​គ្រឿង​​​បាន​ធ្លាក់​ក្នុង​សង្កាត់​កាប៊ូន ​​ភាគ​ខាង​កើត​​​​ក្រុង​ដាម៉ាស់ ។ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​​ពួកឧទ្ទាម​​និយាយថា ​​មនុស្ស​របស់​គេ​បានបាញ់​ធ្លាក់ ឧទ្ធម្ភាគចក្រ​នោះ ។ នេះ​ជា​​ការ​សងសឹក​​ក្រោយ​ការ​សម្លាប់​រង្គ​ាល​​នៅ​ដារ៉ា​​យ៉ា។

​យោង​តាម​​អង្គការ​សិទ្ធិ​មនុស្ស​ស៊ីរី OSDH ថា ​ការប្រយុទ្ធគ្នា​យ៉ាង​សាហាវ​​នៅ​បន្ត​ក្នុង​​សង្កាត់​ជាច្រើន​ភាគ​​ឦសាន ក្រុង​ដាម៉ាស់ ។ ​​
​ការ​វាយប្រហារ​​យ៉ាងខ្លាំង​ក្លា​ក៏​កើត​មាន​ផង​ដែរ ​នៅ​ទីក្រុងអាឡែប ។ ​យោង​តាម OSDH ​ថា មនុស្សយ៉ាង​តិច​​៦៤​នាក់​ស្លាប់ក្នុង​អំពើ​​ហិង្សា​​កាលពីថ្ងៃទី២៧ ​សីហា ។ នៅ​ដារ៉ាយ៉ា ​ចម្ងាយ​​៧គ.ម ​ខាង​ត្បូង​​ក្រុង​ដាម៉ាស់នាថ្ងៃទី​២៧ សីហា នោះគេ​រក​ឃើញ​​សាកសព​មនុស្ស​ថ្មី១៤​នាក់ ​​ទៀត ។ ពួក​ប្រឆាំង​ស៊ីរី​បាន​បរិហារ​ពីការ​សម្លាប់​រង្គាល​នៅដារ៉ាយ៉ា ដោយផ្សាយ​រូបភាព​នានា​​បង្ហាញ​​សាកសព​មនុស្ស​ជា​ច្រើន​រយ​នាក់​ដែល​ត្រូវ​គេ​សម្លាប់ ៕