អ្នកទទួលខុសត្រូវម្នាក់នៃស្ពានកុងស៊ុលចិនប្រចាំកោះ JEJU កូរ៉េខាងត្បូងអះអាងថា នាវានេសាទចិន២គ្រឿង ជាមួយសមាជិកក្រុមនាវិក៣៤នាក់ បានលិចនៅកន្លែងមួយចម្ងាយប្រមាណជា១,៨គ.ម ពីកំពង់ផែកូរ៉េខាងត្បូង HWASUN នៃទីក្រុង SEOGWIPO ស្ថិតនៅលើកោះ JEJU ។
អ្នកទទួលខុសត្រូវរូបនេះបញ្ជាក់ថា សមាជិកក្រុមនាវិក៣នាក់ អាចជួយសង្គ្រោះ ហើយនាវិក៣១នាក់នៅតែបាត់ខ្លួន ។ នាវានេសាទទាំង២គ្រឿងនោះមកពីទីក្រុង វ៉ីហៃ ខេត្តសាងដុងរបស់ចិន បានលិចនាវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រថ្ងៃទី២៨ សីហា ដោយសារខ្យល់បោកបក់ខ្លាំង និងរលកសមុទ្របង្កឡើងដោយព្យុះឈ្មោះ BOLAVEN ។ នាវិក២នាក់ដែលជួយសង្គ្រោះបានរាយការណ៍ពីគ្រោះថ្នាក់នោះប្រាប់ដល់អាជ្ញាធរកូរ៉េខាងត្បូង ក្រោយពីពួកគេទៅដល់ដែនគោក រួចពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រោះម្នាក់របួសធ្ងន់ ហើយម្នាក់មានអាការៈពិបាកដកដង្ហើម ៕
ចែករំលែកព័តមាននេះ