ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស័ក្តិ​៤ ចាញ់​ល្បែង​អារ.កសម្លាប់​​កូន​ប្រុស​២​នាក់ រួច​អារ.កដៃ​ខ្លួន​ឯង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កូន​ប្រុស​២​នាក់​ត្រូវ​បាន​ឪពុក​បង្កើត​​អារ.ក​សម្លាប់​​ ហើយ​បន្ទាប់​​មក​ក៏​អារ.កដៃ​ខ្លួន​ឯងធ្វើ​អត្ត​ឃាត​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​ត្រូវ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត នៅ​ក្នុង​ផ្ទះ​ល្វែង​​មួយ​តាម​បណ្តោយ​ផ្លូវជាតិ​​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៨ សីហា ២០១២ ។

ឪពុកឫស្យា​អារ.ក​​សម្លាប់​កូន​នោះ​​​ឈ្មោះ​កែវ ឡាដាំង អាយុ​៣៨ឆ្នាំ ឋានៈ​វរសេនីយ៍​ត្រី នៅផ្នែក​​រដ្ឋ​បាល​វិស្វ​កម្ម អគ្គ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក មាន​ទីលំ​នៅភូមិ​ព្រៃ​ជីសាក់ សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍​សែន​ជ័យ ។ ចំណែក​​កូន​ប្រុស​​រង​គ្រោះ​​ដែល​ស្លាប់​បាត់​បង់​ជីវិត ១-ឈ្មោះ​កែវ ​សុវណ្ណ ​អាយុ​៧​ឆ្នាំ និង​២-ឈ្មោះ​​កែវ រ៉ា អាយុ​៣​ឆ្នាំ ។

ប្រភព​​ព័ត៌​មាន​ឱ្យ​ដឹង​ថា មូ​ល​​ហេតុ​ដែល​​ឪពុក​​អារ.ក​សម្លាប់​កូន​នេះ​ដោយ​សារ​ចាញ់​ល្បែង និង​​ប្រពន្ធ​លែង​​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕