ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​​គ្រប់​​ប្រភេទ​​ត្រូវ​ក្រុម​ឈ្មួញ​​ចាប់​យក​ទៅ​លក់​នៅ​​​នៅ​ប្រទេស​វៀត​ណាម​

13 ឆ្នាំ មុន

ខេត្ត​រតនគីរី ៖ សត្វ​ព្រៃ​​គ្រប់​ប្រភេទ​​ត្រូវ​បាន​​ក្រុ​ម​ឈ្មួញ​​ចាប់​យក​ទៅ​លក់​នៅ​ប្រទេស​​វៀត​ណាម កាល​ពី​ថ្ងៃទី​​២៦ សីហា ២០១២ ​វេលា​ម៉ោង​​៦​ព្រឹក​នៅ​តំបន់​​ព្រៃ​របោះ ដាច់​រយាល ស្ថិត​​ក្នុង​ភូមិ​តា​វែង​ក្រោម ឃុំ​តា​វែង ស្រុក​​តា​វែង ។

ជាក់​ស្តែង​​ភ្នាក់​ងារ​​កាសែត​​​បាន​ថត​រូប​សត្វ​ព្រៃ​មួយ​ក្បាល​​ជា​ប្រភេទ​​​សត្វ​ឈ្លូស ដែល​ក្រុម​ព្រាន​ព្រៃ​មួយ​​ក្រុម​​ដាក់​អន្ទាក់​បាន ហើយ​​កាត់​ជើង​ទាំង​៤​របស់​វា និង​ក្បាល​វះ​ពោះ​យក​គ្រឿង​ក្នុង​ចេញ​អស់​យក​ខ្លួន​ទៅលក់​ឱ្យ​ម៉ូយ​លក់​តាម​ទីផ្សារ ។ ​តាម​ប្រភព​ព័ត៌​មាន​ពី​បង​ប្អូន​​ជន​ជាតិ​ភាគ​តិច​​ដែល​ពួក​គាត់​មាន​ទម្លាប់​​រស់​នៅ​តាម​តំបន់​ព្រៃ​បា​ន​ឱ្យ​ដឹង​ថា ​៥-៦​ឆ្នាំ​​មុន​សត្វ​​ព្រៃ​គ្រប់​ប្រភេទ​នៅ​តំបន់​ស្រុក​តាវែង ​នេះ​​សំបូរ​ណាស់​ពេល​យប់​ឡើង​ពពួក​​សត្វព្រៃ​​ដើរ​រក​ស៊ី​​ចំណី​ពេល​យប់​ក្បែរៗ​​រោង​ស្នាក់​នៅ​របស់​គាត់​ តែ​មក​ដល់​បច្ចុ​ប្បន្ន​​នេះ​ក្នុង​មួយ​ឆ្នាំ​​ពួក​គាត់​មិន​ដែល​បាន​​ឃើញ​សត្វ​ព្រៃ​ដូច​ពេល​​មុនៗ​​ទៀតទេ ​មូល​ហេតុ​​រលាយ​​ហិន​ហោច​សត្វ​​ព្រៃ​អស់​របៀប​នេះ​​ ដោយ​សារ​តែ​​ក្រុម​ព្រាន​ព្រៃ​បាន​ប្រើ​ប្រាស់​​កាំភ្លើង​​បរ​បាញ់​​សត្វព្រៃ​ពេល​យប់​ជា​ច្រើន​​ក្រុម​នឹង​ដាក់​អន្ទាក់​​ ជា​ពិសេស​នោះ​ព្រៃ​ដែល​ពពួក​សត្វ​ទាំង​អស់​​នោះ​រស់​នៅ​ត្រូវ​បាន​ក្រុម​ហ៊ុន​ដីសម្ប​ទាន​​កាប់​បំផ្លាញ​​ជំរក​​របស់​វា​អស់រលីង​ ។ ចំពោះ​សត្វ​ព្រៃ​ដែល​គេ​ចាប់​បាន​នៅ​រស់​វិញ​ដូច​ជា​​ពស់​វែក ត្រកួត​ អណ្តើក កន្ធាយ កូន​សារិកា​កែវ ​ពពួក​សត្វ​ព្រៃទាំង​អស់​​​​នេះ​ត្រូវបាន​​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​ធ្វើ​ការ​​ជួញដូរ​តា​​ម​ផ្លូវ​ងងឹត​យ៉ាង​សកម្ម​ផង​ដែរ ដោយ​នាំ​ចេញ​តាម​​រថយន្ត​​ទំនើបៗ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​អូរយ៉ាដាវ ដោយ​បន្លំ​​​ជា​រថយន្ត​ទេសចរណ៍ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕