ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​​ចាប់​ឆ្នោត​​ផ្តល់​រង្វាន់​​ជូន​អតិ​ថិ​ជន​​របស់​ខ្លួន​​

13 ឆ្នាំ មុន

រាជាធានី​ភ្នំពេញ​​​​ ៖​ នៅ​ក្នុង​​ឱកាស​នៃ​ការ​ប្រគំ​​តន្ត្រី​​ក្នុង​កម្ម​វិធី​​​តន្ត្រី​​ប្រជា​ប្រិយ​​ខ្មែរ​​នៅ​​ស្ថានីយ​​ទូរ​ទស្សន៍​​អាស៊ី​អាគ្នេយ៍​​​ កាល​ពី​​ថ្ងៃ​ទី​​២៦ សីហា ​កន្លង​​ម​ក​នេះ​ ​​ក្រុម​ហ៊ុន​​​ខ្មែរ​​ប្រ៊ូ​​វើរ​ី​​ដែល​​ជា​ក្រុម​ហ៊ុន​​ផលិត​​ស្រា​​បៀរ​កម្ពុជា​​ ​បាន​រៀប​ចំ​ពិធី​​ចាប់​ឆ្នោត​​ ដើម្បី​​ផ្តល់​រង្វាន់​​ជូន​ដល់​គូស្វា​មី​ភរិយា​​​ចំនួន​៥​គូ​​ដែល​​បាន​​ទិញ​ស្រា​បៀរ​​កម្ពុជា​យក​ទៅ​ជប់​​លៀង​​នៅ​ក្នុង​ពិធី​​មង្គ​ការ​​​របស់​ពួក​គេ​ ។​ ​រង្វាន់​ទាំង​​នោះ​គឺ​ជា​​ដំណើរ​កម្សាន្ត​​សប្បាយ​​ឆ្ពោះ​ទៅ​​​កាន់​​ប្រទេស​​សិង្ហ​បុរី​​រយៈ​ពេល​​៥​ថ្ងៃ​​៦​យប់​ និង​មាន​​ឧបត្ថម្ភ​​ជា​សាច់​​ប្រាក់​មួយ​​ចំនួន​ទៀត​​សម្រាប់​​ដាក់​ហោ​ប៉ៅ​​ផង​ដែរ ។​

គូ​ស្វា​មី​​ភរិយា​​ថ្មី​ថ្មោង​​ដែល​បាន​​ឈ្នះ​​រង្វាន់​​ធ្វើ​ដំណើរ​​កម្សាន្ត​​ទៅ​ប្រទេស​​សិង្ហ​បុរី​​​តាម​រយៈ​​ក្រុម​ហ៊ុន​ខ្មែរ​​ប្រ៊ូ​​វើរី​​នេះ​ ក្រុម​ហ៊ុន​​បាន​តម្រូវ​​ឱ្យ​អញ្ជើញ​​ទៅ​ទទួល​​យក​រង្វាន់​​នេះ​នៅ​ស្ថា​នីយ​​ទូរ​ទស្សន៍​​អាស៊ី​អា​គ្នេយ៍​​នៅ​ថ្ងៃ​ទី​​៨ ខែ​កញ្ញា ​ខាង​មុខ​​ ​​ដោយ​ត្រូវ​​ភ្ជាប់​​ទៅ​ជ​ាមួយ​​នូវ​លេខ​ទូរ​ស័ព្ទ​​កន្ទុយ​ឆ្នោត​ អត្ត​សញ្ញាណ​​ប័ណ្ណ ​និង​រូប​ថត​អាពាហ៍​ពិពាហ៍​​ផង​ដែរ​​ ដើម្បី​​បង្ក​​លក្ខណៈ​​ងាយ​ស្រួល​​​ឱ្យ​​ភ្នាក់​ងារ​​ក្រុម​​ហ៊ុន​​ធ្វើ​ការ​​​ផ្ទៀង​ផ្ទាត់​ និង​សម្រួល​​កិច្ច​​ការជូន ។

​​អ្នក​ដែល​​ត្រូវ​រង្វាន់​​ទាំង​នោះ​​មាន​​ឈ្មោះ​យិន រដ្ឋា ​អាសយ​ដ្ឋាន​​ភូមិ​​កូន​សត្វ​ ​ឃុំ​កូន​សត្វ ​ស្រុក​ទឹក​ឈូ ​ខេត្ត​កំពត​ ​លេ​ខទូរស័ព្ទ ​០​​៩៧​ ៣៩ ៦៣ ៥៣៦ ​។ ឈ្មោះ​តេង ​ស៊ី​ណេត ​អាសយ​ដ្ឋាន​ភូមិ​​​ព្រៃ​​តា​មូង ​ឃុំ​ផ្សារ​​​ ស្រុក​បរិ​បូណ៌​ ខេត្ត​កំពង់​​ឆ្នាំង លេខ​ទូរស័ព្ទ​​០៨៨ ៧៤ ៧៣ ៧២២ ។ ឈ្មោះ​​យិន ​ស្រី​រ័ត្ន ​អាសយ​ដ្ឋាននៅ​​​​ខេត្ត​​រតន​គិរី​ លេខ​ទូរ​ស័ព្ទ​០៩៧ ៧៩ ៩៨ ១៦៥ ។ ឈ្មោះ​​ម៉ន ​រ៉េន ​និង​សេង ធានី ​អាសយ​ដ្ឋាន​លេខ​st២៦១ លេខ​ទូរស័ព្ទ​ ០១១ ៥០ ១៧ ៩០ ។ ឈ្មោះ​​សុខ​ សុផុន ​អាសយ​ដ្ឋាន​​នៅ​​​ខេត្ត​ស្វាយ​រៀង​ ​លេខ​ទូរស័ព្ទ​​០៩៧ ៦៦ ៣៥ ​៨១៥ ៕​