ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសេ​១០០កូរ៉េ​​វ៉ា​រថយន្ត​​អគ្គិនី​បុកវីវ៉ា

13 ឆ្នាំ មុន

ខេត្តកំពត ៖ ម៉ូតូ​សេ១០០​កូរ៉េ ពណ៌​​ក្រហម គ្មាន​ស្លាកលេខ​មួយគ្រឿង បើកបរ​លើ​កំណាត់​​ផ្លូវ​ជាតិលេខ៣ ​កំពត-ភ្នំពេញ ​​​ជិះ​គ្នា២នាក់ ក្នុង​សភាព​ស្រវឹង​​​ពីត្បូង​ទៅ​​​ជើង​​ លុះ​មកដល់​ចំណុច​ខាង​ជើង​​​ស្ពាន​ព្រះពន្លា ​ចម្ងាយ​​ជាង​៤០ម៉ែត្របាន​​វ៉ា​រថយន្ត​​របស់​អង្គ​ភាព​​​អគ្គិសនី​​កម្ពុជា​ខេត្ត​កំពត ក៏ទៅបុកជាមួយ​​នឹង​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ស៊េរី២០០៦មួយគ្រឿង ​បើក​ដោយ​​យុវ​ជន​ជា​សិស្ស​សាលា​ជិះគ្នា​៣នាក់ ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិស​ដៅ​​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង​ បណ្តាល​ឱ្យម៉ូតូ​C ១០០កូរ៉េ ​​ធ្លាក់​ចូល​​ស្នាមភ្លោះ​​ ធ្វើ​ឱ្យ​​អ្នកបើកបរ​រងរបួស​បែក​ក្បាល​​ និង​អ្នកជិះ​ពីក្រោយ​​​រងរបួសស្រាល ចំណែក​ភាគី​ខាង​ម៉ូតូវីវ៉ា​រងរបួស​មធ្យម​ម្នាក់ ​និង​២នាក់​ទៀត​រង​របួស​​ស្រាល​ត្រូវ​បាន​សមត្ថ​កិច្ច​​​​​ចរាចរ​​ខេត្ត​បញ្ជូន​​​ទៅ​សង្គ្រោះ​​ និង​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗផងដែរ ។

ហេតុការណ៍​នេះ​កើតឡើងកាលពី​​វេលាម៉ោង២ ​និង​៣០នាទីរសៀល​ថ្ងៃទី២៧ សីហា ២០១២ ​លើ​កំណាត់​ផ្លូវ​ជាតិ​ខាង​លើ ស្ថិត​ក្នុង​ភូមិកំពង់​ត្រែង​ ឃុំ​កំពង់​ត្រែង ស្រុកទឹកឈូ  ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕