៦អឺរ៉ូក្នុង១យប់នេះជាតម្លៃដែលត្រូវបង់សម្រាប់បណ្តានារីរកសីុផ្លូវភេទដែលឈរចាំរកម៉ូយនៅតាមចិញ្ចើមថ្នល់នៃទីក្រុងបោន ប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះសាលាក្រុងបានសម្ពោធកាលពីឆ្នាំទៅមិញនូវទីតាំងថ្មីសម្រាប់តែបណ្តាពលកររកសីុផ្លូវភេទ ដែលទីតាំងនោះជាកន្លែងចេញប័ណ្ណឱ្យដែលអាចមានសុពលភាពពីម៉ោង២០ និង១៥ទៅដល់ម៉ោង៦ព្រឹក ។
មួយឆ្នាំក្រោយចូលជាធរមានប័ណ្ណយកពន្ធលើការរកសីុផ្លូវភេទនោះអាចឱ្យសាលាក្រុងបោនប្រមូលប្រាក់បាន៣៥.២០០អឺរ៉ូ ។ ការយកពន្ធនេះបង្កើតឡើងជាពិសេស ព្រោះអតីតរដ្ឋធានីអាល្លឺម៉ង់នេះមានបំណងកម្រិតការរកសីុផ្លូវភេទតាមចិញ្ចើមថ្នល់ ។ តាមពិតទៅការយកពន្ធលើនារីរកស៊ីផ្លូវភេទរង់ចាំម៉ូយតាមចិញ្ចើមថ្នល់បានប្រាក់ច្រើនជាងការយកពន្ធលើបណ្តានារីរកសីុផ្លូវភេទនៅតាមផ្ទះបន ឬតាមកន្លែងសូណានានានៃក្រុងបោនទៅទៀត ៕



ចែករំលែកព័តមាននេះ