ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​​៦​នាក់​ឆ្លង​ដែន​ខុស​ច្បាប់​​​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​ត្រូវសមត្ថ​កិច្ច​​នគរបាល​អន្តោ​​ប្រវេសន៍​​ឃាត់​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖ ជនជាតិ​វៀតណាម​​៦​នាក់​បាន​​ឆ្លង​ដែន​​ខុស​ច្បាប់ ចូល​មក​កម្ពុជាតាម​ច្រក​របៀប​ ហើយ​បាន​ស្ទាក់​រថយន្ត​ក្រុង​​ជិះ​ពី​ក្រុង​បាវិត​ ឆ្ពោះ​ទៅរាជ​ធានី​ភ្នំពេញ ក្នុងគោល​បំណង​ទៅធ្វើ​ជា​កម្ម​ករ​សំណង់​ត្រូវ​​បាន​សមត្ថ​កិច្ច​​នគរបាល​អន្តោ​ប្រវេសន៍​​នៃ​ស្នងការ​​នគរបាល​​ខេត្ត​​ឃាត់​ខ្លួន​កាល​ពី វេលាម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​​២៧ សីហា ២០១២ ​ត្រង់ចំណុច​​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុងស្វាយរៀង ។

បន្ទាប់ពី​ត្រូវសមត្ថ​កិច្ច​​នគរបាល​អន្តោ​ប្រវេសន៍​​ឃាត់​ខ្លួន ហើយ​​សួរនាំ​ពុំ​មាន​លិខិត​ស្នាម​នោះ​ជនជាតិ​វៀតណាម​​ទាំង​៦​នាក់​​ត្រូវបាន​​បញ្ជូន​ទៅ​ឱ្យ​ប៉ូលិស​អន្តោ​ប្រវេសន៍​​​វៀត​ណាម​​នៅច្រក​ទ្វារ​ព្រំដែន​អន្ត​រ​ជាតិ​បាវិត​​ចាត់​ការ​តាម​នីតិ​វិធី ។ ជនជាតិ​វៀតណាម​ឆ្លងដែន​​ខុស​​ច្បាប់​​នេះ​មិន​ស្គាល់​អត្ត​សញ្ញាណ​​ឡើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕