ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ ការ៉ាត់ ឆឹង និស្សិត​​ថ្នាក់​​អនុ​បណ្ឌិត​​ គ្រង​មកុដ​​បវរ​កញ្ញា​​ឯក​ហុង​កុង​ឆ្នាំ​2012

13 ឆ្នាំ មុន

​យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហទំ​ព័រ​​ chinesestar.com ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ចន្ទ​​ទី​២៧ សីហា ឆ្នាំ​ ២០១២ បាន​​ឱ្យ​ដឹង​ថានាង​​ការ៉ាត់ ឆឹង បាន​គ្រង​មកុដ​​បវរ​កញ្ញា​​ឯក​​ហុង​កុង​​កាល​ពី​រាត្រី​ថ្ងៃ​​អាទិត្យ ​ទី​២៦ សីហា ឆ្នាំ​២០១២ កន្លង​ទៅ​​នេះ ។ ការ​ប្រឡង​បវរ​ក្រុង​ហុង​​កុង​ ឆ្នាំ​នេះ​ត្រូវ​បាន​​រៀប​ចំ​ធ្វើ​ឡើង​​ដោយ​ទូរ​ទស្សន៍ TVB City នៅ​​តំបន់​​មាត់​សមុទ្រ Tseng Kwan O ។

ក្រៅ​ពី​​ទទួល​បាន​មកុដ​​បវរ​កញ្ញាឯក ​​រាជនី​​សម្រស់​ក្រុង​ហុង​កុង​វ័យ​២៤​ឆ្នាំ​រូប​នេះ ទទួ​ល​បាន​ពាន​រង្វាន់​​២ផ្សេង​ទៀត​​ គឺ​​ពាន​រង្វាន់​​បវរ​កញ្ញា​ ឯកអគ្គ​រដ្ឋ​ទូត​​សុ​ឆន្ទៈ​អន្តរជាតិ និង​ពាន​រង្វាន់​​​បវរ​កញ្ញា​ឯក​អគ្គរដ្ឋ​ទូ​ត​អាកាស​ចរណ៍​ផង​ដែរ ។ ចំណែក​​ឯ​ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​លើ​​នាង Jacqudine Wong ជា​និស្សិត​​អនុ​បណ្ឌិត​​ និង​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​លើ​នាង Tracy Chung វ័យ​​២៤​ឆ្នាំ ជា​និស្សិត​​ថ្នាក់អនុបណ្ឌិត​រដ្ឋ​បាល ។

បន្ទាប់​ពី​គណៈ​​វិនិច្ឆ័យ​ប្រកាស​ឈ្មោះ​ជ័យ​លាភី​​តំណែង​បវរ​កញ្ញាឯក​ហុង​កុង​ឆ្នាំ​២០១២ នាង ​ការ៉ាត់ ឆឹង និស្សិត​​ថ្នាក់​​អនុបណ្ឌិត​​រូប​នេះ​​បាន​និយាយ​ថា «ខ្ញុំ​​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​​ ខ្ញុំ​​មិន​ដែល​គិត​ថា​ខ្ញុំ​អាច​ឈ្នះ​​ការ​ប្រកួត​នេះ​ម្តង​ណា​ទេ»។កិច្ច​​ការ​ចម្បង​របស់នាង​​ការ៉ាត់​​ ឆឹង នឹង​ត្រូវ​ទៅ​​ចូល​​រួម​​ប្រកួត​បវរ​កញ្ញា​​ពិភព​លោកឆ្នាំ​​២០១៣ ដែល​នឹង​ប្រារព្ធ​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០១៣ នៅ​ទី​ក្រុង​​ហ្សា​កាតា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៕