ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ខ្លាំង​​1នៅ​​សាល់​វ៉ាឌ័រ​​បង្ក​ឱ្យ​មាន​ស៊ូណាមី​

13 ឆ្នាំ មុន

​មជ្ឈ​មណ្ឌល​ប្រ​កាស​អាសន្ន ​ស៊ូណាមី​នៅ​ប៉ាស៊ីហ្វិក របស់​អាមេរិក​រាយការណ៍​ថា ​ការ​​រញ្ជួ​យ​​ដី​​ខ្លាំង​មួយ​មាន​​កម្លាំង​៧,៤វីស្ទ័រ​បា​ន​កើត​​​មាន​ក្នុងដែន​ទឹក​សាល់​វ៉ា​ឌ័រ ​កាលពី​ថ្ងៃ​ទី​២៧ សីហា ​ញ៉ាំង​ឱ្យ​មាន​រលក​យក្ស​ស៊ូណាមី ​វាយ​ប្រហារ​​តំបន់​មួយ​​​​ក្នុងមហាសមុទ្រ​​ប៉ាស៊ី​ហ្វិក ​នៅ​ដែន​ទឹក​សាល់​វ៉ាឌ័រ ។

​ក្នុង​សេច​ក្តីប្រកាស​មួយ​មជ្ឈ​មណ្ឌល​នេះបន្ត​ថា ​ការពិនិត្យ​​កម្ព​​ស់​ទឹក​សមុទ្រ​​អះអាង​​ពីការកើត​​​មាន​ស៊ូណាមី​មួយ ។ ការរញ្ជួយ​​ដី​នេះ ​កើត​​មាន​​​នា​វេលា​ម៉ោង ​៤​និង​៣៧​នាទី​​ម៉ោង​សាកល​ក្នុង​តំបន់​មួយ​ស្ថិត​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ នា​​​ដែន​ទឹក​​នៃ​​ធ្នេរ​សមុទ្រ​​សាល់​វ៉ាឌ័រ ​។ ចំណុច​កណ្តាល​របស់​វា ​ស្ថិត​នៅចម្ងាយ​១១១​គីឡូ​ម៉ែត្រ ​ ខាង​ត្បូង​ទីក្រុង​​ពូអ័រ​តូអែល​ទ្រីអ៊ុន​ហ្វូ ។ ​

មជ្ឈ​មណ្ឌល​​ប្រកាស​អាសន្ន​ស៊ូណាមី​នៅ​ប៉ាស៊ីហ្វិក ​បញ្ជាក់​ពី​ការរញួយ​ដី​​នេះ​​កើត​មាន​ក្នុងជម្រៅ​៥៤​គីឡូ​ម៉ែត្រ ​។ ​មជ្ឈ​មណ្ឌល​នេះ​​ប្រកាស​អាសន្ន​ស៊ូណាមី ​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​​នៅ​អាមេរិក​កណ្តាល​​និងសម្រាប់​ម៉ិច​ស៊ិក ។ ​​ព័ត៌​មាន​ដំបូង​​ពុំ​បាន​រៀបរាប់​​​ពី​ជន​រងគ្រោះ​ ឬការខូច​ខាត​ឡើយ ៕