ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ ISAAC បោកបក់​ឆ្ពោះ​ទៅ​រដ្ឋ​ល្វីហ្សាណា៧ឆ្នាំ​ក្រោយព្យុះ​កាឌ្រីណា

13 ឆ្នាំ មុន

យោង​​តាម​មជ្ឈ​មណ្ឌល​ត្រួតពិនិត្យ​​​ខ្យល់ព្យុះ​​​​ NHC ​របស់​អាេមរិក​ថា ព្យុះ​ឈ្មោះ​ ISAAC ​កាលពី​យប់​ថ្ងៃទី​២៦ សីហា បានបោក​បក់​ឆ្ពោះ​​​ទៅ​កាន់រដ្ឋ​​ល្វីហ្សាណា អាឡាបាម៉ា និងមីស៊ីស៊ី ​ពី ដែល​ក្នុង​រដ្ឋ​​ទាំងនេះ​​​គេបាន​​ប្រកាស​អាសន្ន​៧​ឆ្នាំ ​​ក្រោយ​ការ​វាយ​ប្រហារ​​នៃព្យុះ​​ឈ្មោះ​​កាឌ្រីណា ​​ KATRINA ដែលបំផ្លាញ​ទីក្រុង​ញូវ​អ័រ​លីនធ្ងន់ធ្ងរ​​បំផុត ។

នាវេលាម៉ោង​២០ម៉ោង​​ក្នុង​ស្រុក​ ព្យុះ​នេះ​​បានបោកបក់​លើ​ឆ្នេរ​​សមុទ្រ​រដ្ឋផ្លរីដា​ជាមួយ​នឹង​​​កម្លាំង​ខ្យល់​ដល់​១០៥គ.ម ​ក្នុងមួយម៉ោង ហើយ​វា​អាច​ក្លាយទៅជា​ព្យុះ​​សង្ឃរា​​រយៈ​ពេល​២៤ម៉ោង​​ទៀត ។​ព្យុះ​​ ISAAC បាន​ចាក​ចេញ​ពី​ប្រទេសហៃទី​​​ដែល​មាន​មនុស្ស​ស្លាប់​៧​នាក់ និង​​សាធារណរដ្ឋ​​​ដូមីនីក​​ដែលមាន​មនុស្ស​ស្លាប់​២​នាក់ កាលពី​​ថ្ងៃ​ទី​២៦ សីហា ក្រោយ​ពី​បោកបក់​ឆ្លង​កាត់​​ប្រទេស​គុយ​បា ​កាលពីថ្ងៃទី​២៥ សីហា ។ ដូច​​អភិបាល​រដ្ឋ​ផ្លរីដា​​ដែរ ​អភិបាល​រដ្ឋល្វីហ្សាណា ​មីស៊ីស៊ីពី និងអាឡាបាម៉ា ជា​រដ្ឋ​៣នៅ​​ជាប់ឈូង​សមុទ្រ​ម៉ិចស៊ិក​បាន​ប្រកាស​​អាសន្ន​ ខ្យល់ព្យុះ។

អភិបាល​រដ្ឋអាឡា​បាម៉ា លោក ROBERT BENTLEY បានបញ្ជា​ឱ្យ​​ជម្លៀស​​មនុស្ស​ចេញ​​​ពី​តំបន់ MOBILE ​និង​តំបន់ BALWIN ភាគ​ខាង​ត្បូង ​ចំណែក​អភិបាល​រដ្ឋល្វី​ហ្សាណា​លោក BOBBY JINDAL បាន​ណែនាំពលរដ្ឋ​​ឱ្យ​ចាក​ចេញ​​ពី​តំបន់​​ទាំងឡាយ​​ដែលរ​ង​ការ​គំរាម​​កំហែង​​ដោយព្យុះ​នេះ ។​​ ក្រុងញូវ​អ័រលីន​អាច​រង​ការ​វាយប្រហារ​នៃព្យុះ​នោះ នាយប់ថ្ងៃទី២៧ សីហា  និងមាន​ធាតុ​អាកាស​​អាក្រក់​នាថ្ងៃទី​២៨ និង​២៩ សីហា ។ កាលពីឆ្នាំ​២០០៥ ព្យុះ​កាឌ្រីណាបាន​សម្លាប់​មនុស្ស​ជាង​១.៥០០នាក់ និង​បង្កការ​ខូច​ខាត​គិត​ជាប្រាក់​ប្រមាណ​ជាង​១០៨ពាន់​លាន​ដុល្លារ​នៅ​រដ្ឋ​ល្វីហ្សាណា   ៕