អាជ្ញាធរមូលដ្ឋានរាយការណ៍ថា អ្នកភូមិ១៧នាក់ ក្នុងនោះមាននារី២នាក់ បានត្រូវកាត់ក្បាលដោយពួកមិនស្គាល់មុខនៅភាគខាងត្បូងអាហ្វហ្គានីស្ថាន ជាតំបន់មានសកម្មភាពខ្លាំងរបស់ពួកតាលីបង់ ។លោកដាអ៊ូដ អាម៉ាឌីអ្នកនាំពាក្យរបស់អាជ្ញាធរខេត្តហែលម៉ង់ ថ្លែងកាលពីថ្ងៃទី២៧ សីហា ថា អ្នកភូមិ១៧នាក់ក្នុងនោះមានបុរស១៥នាក់ និងនារី២នាក់ ត្រូវសម្លាប់ដោយកាត់ក្បាលកាលពីយប់ថ្ងៃទី២៦ សីហា ដោយពួកជនមិនស្គាល់មុខនៅស្រុកកាហ្សាឌី ។
ក្នុងខេត្តមួយនៅភាគខាងត្បូងអាហ្វហ្គានីស្ថាន ដែរពួកឧទ្ទាមតាលីបង់បានវាយប្រហារលើប៉ុស្តិ៍យោធាមួយ ហើយសម្លាប់ទាហានអាហ្វហ្គានីស្ថាន១០នាក់ កាលពីព្រឹកថ្ងៃទី២៧ សីហា ។ ទាហាន៤នាក់ ទៀតត្រូវរបួស និង៦នាក់បាត់ខ្លួន ក្រោយការវាយប្រហារនេះដែលកើតមាននៅស្រុកវ៉ាសៀរ ខេត្តហែលម៉ង់ ៕
ចែករំលែកព័តមាននេះ