ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jonathan Reaនឹង​ចូល​​ជំ​នួស​​កីឡា​ករ​​ខា​​ស៊ី ស្តូ​ន័រ​​ដែល​​រង​​របួស​​សម្រាប់​​ការ​​ប្រ​​ណាំង​ Moto​ Grand ​Prix​​​២​​ជុំ​

13 ឆ្នាំ មុន

អ្នក​​បើក​​បរ​​ម៉ូ​តូ​​ប្រ​ណាំង​​ប្រ​ភេទ World Superbike​សញ្ជាតិ​​អង់​​គ្លេស Jonathan Rea​នឹង​​ត្រូវ​ចូល​​ប្រ​ណាំង​ក្នុង​ប្រ​ភេទ Moto Grand Prix​​ដើម្បី​ជំ​នួស​កីឡាករ​អូ​ស្ត្រា​លី​ខា​ស៊ី ស្តូន័រ​​ដែល​បាន​រង​របួស​បាក់​ឆ្អឹង​.ក​ជើង​ ។ ការ​ជំ​នួស​នោះ​ត្រូវ​គេ​បញ្ជាក់​ឱ្យ​ដឹង​ថា​មាន​រយៈ​ពេល​​​២ជុំ ។

សូម​បញ្ជាក់​ថា ការ​ប្រ​ណាំង​ម៉ូ​តូប្រ​ភេទ Moto Grand Prixឆ្នាំ​នេះ​មាន​១៨​ជុំ​ ហើយ​មក​ទល់​នឹង​ខែ​នេះ ការ​ប្រ​ណាំង​បាន​បញ្ចប់​ទៅ​១២ជុំ​រួចជា​ស្រេច​ហើយ​ដែរ ។ នេះ​មានន័យ​ថា Jonathan Reaចូល​បើក​បរ​ជំ​នួស​ស្តូ​ន័រសម្រាប់​ជុំ​ទី​១៣និង​ទី​១៤​ដែល​នឹង​ធ្វើ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ។​

Jonathan Reaបាន​ធ្វើ​រួច​មក​ហើយ​នូវ​ការ​បើក​បរ​សាក​ល្បង​ឱ្យ​ក្រុម​ហុង​ដា​នៅ​ទី​លាន​ Brnoប្រ​ទេស​ឆែក​កាល​ពី​ថ្ងៃ​​អា​ទិត្យ​ ប៉ុន្តែ​គេ​នឹង​ចូល​រួម​ការ​សាកល្បង​២ថ្ងៃ​បន្ថែម​ទៀត​នៅ​ទី​ក្រុង Aragon​ថ្ងៃ​ទី​៤-៥​ខែ​កញ្ញា ។កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បានថ្លែង​​ថា​ ៖«ខ្ញុំ​មិន​អាច​បោះ​បង់​បាន​ទេ ។ នេះ​ជា​ឱកាស​ដ៏​វិ​សេស​វិ​សាល​មួយ​សម្រាប់​ខ្ញុំ ។

ខ្ញុំ​ពិត​ជា​​អា​ណិត​ដល់​កីឡាករ​ស្តូន័រ​ ហើយ​ខ្ញុំ​សូម​ជូន​ពរ​ឱ្យ​គេ​ឆាប់​ជា​សះ​ស្បើយ​ពី​របួស ។ បើ​និយាយ​ទៅ វា​នៅ​ជា​ការ​ភ័យ​បន្តិច​ដែរ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ក្រុម​ហុង​ដា​ជឿ​ជាក់​លើ​រូប​ខ្ញុំ​ ។ ខ្ញុំ​មិន​បា​រម្ភ​ថា តើ​ការ​ប្រ​ណាំង​កម្រិត​នេះ​ពិ​បាក​ប៉ុនណា​នោះ​ទេ ។ ម៉ូ​តូ​ប្រៀប​ដូចជា​សត្វ​មួយ​ក្បាល​អញ្ចឹង​ដែរ ។ ខ្ញុំ​កំពុង​រង់​ចាំ​ការ​ប្រ​ណាំង​ដោយ​ក្តី​រីក​រាយ »។ Jonathan Reaបច្ចុប្បន្ន​ស្ថិត​នៅ​លំ​ដាប់​ទី​៥​នៃ​តារាង​ជើង​ឯក​ប្រ​ណាំង World Superbike