ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្ម​​មួយនៅ​​​កូឡុំ​ប៊ី​ស្លាប់៦​នាក់

13 ឆ្នាំ មុន

យោ​ង​តាម​​អាជ្ញាធរ​មូល​ដ្ឋាន​ថា ​មនុស្ស​៦​នាក់​ស្លាប់​កាលពី​ថ្ងៃទី២៦ សីហា​​នៅភាគ​ខាង​ត្បូង​​កូឡុំប៊ី​ក្នុង​ការ​ផ្ទុះ​​រថយន្ត​​បង្កប់​គ្រឿង​​​ផ្ទុះ​មួយ​ដែលនោះ​ជា​​ស្នា​ដៃ​របស់​ពួកឧទ្ទាម​​នៃ​កង​កម្លាំង​​បដិវត្ត​ន៍​​កូឡុំប៊ី​​ FARC ។​អាជ្ញា​ធរ​គូស​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​​​មាន​កុមារ​២​នាក់ ។

រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​កូឡុំប៊ី​​លោកហ្សង់​​កាឡូសពីន ​ហ្សូន បាន​ថ្កោល​​ទោស​ចំពោះ​​​​ការ​វាយប្រហារ​​នេះ ដោយ​ចាត់ទុកថា ​​ជា​ឧក្រិដ្ឋ​​​កម្ម​ប្រឆាំង​មនុស្ស​​ជាតិ ដែលនឹង​ពុំ​អាច​អត់​អោន​ឱ្យ​បាន​ឡើយ ​ដោយ​លោក​សន្យា​ចាប់​ខ្លួន​ពួកឧក្រិដ្ឋ​​​ជន​ ហើយ​នាំមកកាត់ទោស ។

​​ការ​វាយប្រហារនេះ កើត​មាន​នៅ​ក្រុង​​វីស្តា ​ហ័រមូ៉សា ​ខេត្ត​កាកឺតា ​ដែលនៅទីនោះ​​មានវត្ត​មាន​ពួក​ឧទ្ទាម​​ FARC ច្រើន ។ ប្រជាជន​មូល​ដ្ឋាន​នោះ​ទើប​តែ​ជួប​នាពេលថ្មីៗ​នេះ នូវ​​ផល​វិបាក​​នៃការ​វាយប្រហារ​​មួយចំនួន​លើ​ហេដ្ឋ​ា​រចនា​សម្ព័ន្ធ​​អគ្គិសនី ។
​​ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​រាយ​ការណ៍​​ថា គ្រាប់​បែក​​ដាក់​ក្នុង​រថ​យន្ត​​តាក់ស៊ី​មុន​ពេល​អ្នក​ដំណើរ​ម្នាក់​ប៉ះ​វា​ផ្ទុះ   ៕