ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង ​Lydia ​Ko​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល​នៅ​កា​ណា​ខណៈ​Watney​ឈ្នះ​ជើង​ឯ​ក​នៅ​អា​មេ​រិក

13 ឆ្នាំ មុន

កី​ឡា​កា​រិ​នី​​នូ​​វែល​​សេ​ឡង់ ​Ly​dia ​Ko​បាន​​ក្លាយ​​ជា​​ម្ចាស់​​​ពាន​​វ័យ​​ក្មេង​បំ​ផុត​របស់​កម្ម​វិធី Canadian Women’s Open ខណៈ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២៦​សី​ហា​នាង​បាន​យក​ឈ្នះ​ជើង​ឯក​ជា​មួយ​នឹង​គម្លាត​ពិន្ទុ​៣​ស្ត្រូក ។ ការ​ប្រ​កួត​ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល Vancouver Golf Club ស្ថិត​ក្នុង​ទី​ក្រុង​ Coquitlamប្រ​ទេស​កា​ណា​ដា ។​

Lydia Ko ​ដែល​បាន​បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ធ្វើ​បាន​ពិន្ទុ​ ៥​អាន់​ឌ័រ ៦៧​ឆ្លង​កាត់​៤​ជុំ​ប្រ​កួត​សម្រេច​បាន​លទ្ធផល​សរុប ១៣​អាន់​ឌ័រ ២៧៥​ ទទួល​បាន​ពាន​ជើង​ឯក​យក​មក​គ្រប់​គ្រង​ក្នុង​វ័យ​ទើប​តែ​១៥​ឆ្នាំ​ ។​ កាល​ពី​ដើម​ឆ្នាំ​នេះ នៅ​​ប្រ​ទេស​អូ​ស្ត្រា​លី នាង​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី New South Wales Open ។ ​ដោយ​ឡែក​​កាល​ពី​២សប្តាហ៍​កន្លង​ទៅ​នេះ នៅ​រដ្ឋ​អូ​ហៃ​យ៉ូ​ សហរដ្ឋ​អា​មេរិក​ នាង​ក៏៏​​បាន​យក​ឈ្នះ​ពានជើង​ឯក​កម្ម​វិធី US Women’s Amateur​ផង​ដែរ ។​

កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង Inbee Parkឆ្លង​កាត់​ការ​ប្រ​កួត​៤​ជុំ​ធ្វើ​បាន​លទ្ធផល​សរុប ១០​ អាន់​ឌ័រ ២៧៨​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ២​ជា​មួយ​នឹង​ទឹក​ប្រាក់​រង្វាន់ ៣០​ម៉ឺនដុល្លារ​អា​មេរិក ។ ចំណែក​កីឡាការិនី​មិត្ត​រួម​ជាតិ​របស់​នាង​៣​នាក់​ផ្សេង​ទៀត​មាន​ដូចជា Jiyai Shin, Chella Choiនិង​នាង Na Yeon Choiបញ្ចប់​ការ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​ស្មើ​គ្នា ៨​អាន់​ឌ័រ ២៨០​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ៣​ស្ទួន​និង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​ក្នុង​ម្នាក់​ៗ ១៤០​ពាន់​ដុល្លារ ។​

ដោយ​ឡែក​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ នៅ​ឯទី​លាន​វាយ​កូន​ហ្គោល​ Bethpage State Parkក្នុង​ទី​ក្រុង Farmingdaleរដ្ឋ​ញូវ​យ៉ក​សហ​រដ្ឋ​អា​មេរិក​ កីឡាករ​ម្ចាស់​ផ្ទះ Nick Watney​​បាន​​​វាយ​បំ​បែក​កញ្ចប់​ថវិ​កា​៨​លាន​ដុល្លារ​របស់​​កម្ម​វិធី The Barclays ​ខណៈ​គេ​ធ្វើ​បាន​ពិន្ទុ​២​អាន់​ឌ័រ ប៉ា​ ៦៩​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​​​​កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី​២៦​សី​ហា​​ ​។

ឆ្លង​កាត់​ការ​ប្រ​កួត​៤​ជុំ  Nick Watneyធ្វើ​បាន​ពិន្ទុ​សរុប ១០អាន់​ឌ័រ ២៧៤​​នាំ​មុខ​៣សត់​លើ​កីឡាករ Brandt Snedekerដែល​ធ្វើ​បាន​ពិន្ទុ​សរុប​ ៧​អាន់​ឌ័រ​ ២៧៧​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ​២​ ។​ តាម​ពី​ក្រោយ​រូប​​គេ​គឺ​​កីឡាករ​Dustin Johnsonនិង Sergio Garcia។ អ្នក​ទាំង​២​ឆ្លង​កាត់​ការ​ប្រ​កួត​៤​ជុំ​ធ្វើ​បាន​ពិន្ទុ​សរុប ៦​អាន់​ឌ័រ ២៧៨​​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​៣ស្ទួន​ ។ ឯ​ចំ​ណាត់​ថ្នាក់​លេខ៥​​​ស្ទួន​បាន​ទៅ​លើ​កីឡាករ​Graham DeLaet, Louis Oosthuizen, Brian Harman និង​កីឡាករ​អង់​គ្លេសលីវេស ​វូដ​ ​​។ ពួក​គេ​ទាំង​៤​នាក់​ឆ្លង​​​កាត់​៤​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​ពិន្ទុ​ស្មើ​ៗ​គ្នា​គឺ​ ៥អាន់​ឌ័រ ២៧៩​ ​​។

ចំណែក​ថៃ​ហ្គ័រ វូដ​បញ្ចប់​៤​ជុំ​ប្រ​កួត​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ៣៨​​ស្ទួន​។ កីឡាករ​អា​មេរិក​រូប​នេះ​ធ្វើ​បាន​លទ្ធផល​សរុប​១​អូ​វើ​ប៉ា​ ២៨៥​ស្មើ​ជា​មួយ​កីឡាករ​មិត្ត​រួម​ជាតិ Phil Mickelson​ ។​ ​ឯ​ទឹក​ប្រាក់​រង្វាន់​វិញ​ កីឡាករ Watneyដែល​ជាជើង​ឯក​ទទួល​បាន​១លាន​និង​៤៤​ម៉ឺន​ដុល្លារ​អា​មេរិក​ខណៈកីឡាករ​ចំ​ណាត់​ថ្នាក់​លេខ២​Snedekerទទួល​បាន​៨៦៤​​ពាន់​ដុល្លារ​ ។ កីឡាករ​២រូប​ដែល​ដណ្តើម​បាន​ជ័យ​លាភី​លេខ​៣​ស្ទួនទទួល​បាន​ទឹក​ប្រាក់​រង្វាន់​ក្នុង​ម្នាក់​ៗ ៤៦៤​ពាន​់​ដុល្លារ ៕