ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​ ហ៊ុន សែន ​៖ រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ពាណិជ្ជ​កម្ម​​លែង​មាន​គម្លាត​

13 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា មាន​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​ សេដ្ឋ​កិច្ច​​អាស៊ាន​លើក​ទី​៤៤ នា​ព្រឹក​ថ្ងៃទី​២៧ សីហា ២០១២ ​នៅ​សណ្ឋា​ការ​អប្សរា​​អង្គរ ក្រុង​សៀមរាប បញ្ជាក់​ថា រដ្ឋ​មន្ត្រី​​សេដ្ឋ​កិច្ច​អាស៊ាន​​មាន​តួនាទី​​យ៉ាង​សំខាន់​​ក្នុង​ដំណើរ​ការ​បង្កើត​​សហ​គមន៍​​សេដ្ឋ​កិច្ច​អាស៊ាន​ ជា​ពិសេស​​ការ​ដោះ​ស្រាយ​​បញ្ហា​​ពាក់​ព័ន្ធ​​របាំង​ពន្ធ​គយ និង​របាំង​មិន​មែន​ពន្ធ​គយ ​ក៏​ដូចជា​បញ្ហា​ថ្មីៗ​ដែល​កំពុង​​កើត​មាន ពាក់​ព័ន្ធ​​នឹង​គម្លាត​នៃ​ការ​អនុ​វត្ត​​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ និង​តំបន់​​ពាណិជ្ជ​កម្ម​សេរី​ផ្សេង​ទៀត​រួម​ជា​មួយ​​គូសន្ទនា​ ដើម្បី​ធ្វើ​ឱ្យ​​សមាហ​រណ​កម្ម​ពាណិជ្ជ​កម្ម​តំបន់​​កាន់​តែ​មាន​លក្ខណៈ​​មុត​ស្រួច​ ។

ពាក់​ព័ន្ធ​​នឹង​បញ្ហា​ខាងលើ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​សូម​ស្នើ​ឱ្យ​​រដ្ឋ​មន្ត្រី​អាស៊ាន​​​ផ្តោត​​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​​អាទិ​ភាព​មួយ​ចំនួន​​ដូច​ខាង​ក្រោម ៖
ទី១-​ការ​សម្រេច​ឱ្យ​បាន​នូវ​​ការ​បង្កើត​សហ​គមន៍​សេដ្ឋ​កិច្ច​​អាស៊ាន​​នៅ​ឆ្នាំ​២០១៥ ​គឺជា​អាទិ​ភាព​ខ្ពស់​បំផុត ដើម្បី​ប្រែ​​ក្លាយ​​អាស៊ាន​​ឱ្យ​ទៅ​​ជា​ទី​ផ្សារ​ និង​មូល​ដ្ឋាន​​​ផលិត​កម្ម​តែ​មួយ​ មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវា ការ​វិនិ​យោគ ពល​ករ​​ជំនាញ និង​លំហូរ​មូល​ធន​កាន់​តែ​ស៊ី​ជម្រៅ​ជាង​មុន ។ ក្នុង​ន័យ​នេះ​​យើង​គួរ​​ធ្វើ​អាទិភា​វូប​នីយ​កម្ម​ សកម្ម​ភាព និង​វិធាន​ការ​​គន្លឹះ​​ជាក់​ស្តែង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​​ និង​បន្ថយ​គម្លាត​អភិ​វឌ្ឍន៍​ដែល​ជា​ឧបសគ្គ​​ក្នុង​ការ​សម្រេច​បាន​នូវ​សហ​គមន៍​​សេដ្ឋ​កិច្ច​​តាម​ការ​គ្រោង​ទុក ។

​ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា របាយ​ការណ៍​នៃ​​ការ​ពិនិត្យ​​ឡើង​វិញ ពាក់​កណ្តាល​អាណត្តិ​នៃ​​ឯក​សារ​គោល​​របស់​សហ​គមន៍​ សេដ្ឋ​កិច្ច​អាស៊ាន​ដែល​រៀបចំ​ដោយ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ សេដ្ឋ​កិច្ច​​សម្រាប់អាស៊ាន និង​អាស៊ី​បូព៌​ា អាច​ប្រើ​ប្រាស់​ជា​មូល​ដ្ឋាន​​សម្រាប់​រដ្ឋ​មន្ត្រី សេដ្ឋ​កិច្ច​​អាស៊ាន​​ពិនិត្យ​​ឡើង​វិញ និង​ដាក់​ចេញ​នូវ​វិធាន​ការ​គោលនយោ​បាយ​​​ជាក់​លាក់​ ដើម្បី​ដោះ​ស្រាយ​ទម្លាត​​​នៃ​ការ​អនុ​វត្ត​រវាង​ឆ្នាំ​បច្ចុ​ប្បន្ន និង​ឆ្នាំ ២០១៥ ​ដោយ​រួម​​ទាំង​មធ្យោ​បាយ​នានា​​ ដើ​ម្បី​ជំនះ​លើ​ការ​គាំពារ​​និយម​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ ​និង​​សេវា​ក្នុង​អាស៊ាន​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕